រដ្ឋធានីហាណូយនិងទីក្រុងវៀងច័ន្ទបង្កើនកិច្ចសហប្រតិបត្តិការ
14/03/2017 10:36
(VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងវៀងច័ន្ទ (ឡាវ) លេខាគណៈកម្មាធិការបក្ស និងជាអភិបាលរដ្ឋធានីវៀងច័ន្ទ លោក Sinlavong Khoutphaythoun បានជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជន លោក Nguyen The Hung ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ នឹងចូលរួមកិច្ចប្រជុំលើកទី១០
រដ្ឋធានីហាណូយនិងទីក្រុងវៀងច័ន្ទបង្កើនកិច្ចសហប្រតិបត្តិការ (VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងវៀងច័ន្ទ (ឡាវ) លេខាគណៈកម្មាធិ ការបក្ស និងជាអភិបាលរដ្ឋធានីវៀងច័ន្ទ លោក Sinlavong Khoutphaythoun បាន ជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយអនុប្រធានគណៈកម្មាធិ ការប្រជាជន លោក Nguyen The Hung ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ នឹង ចូលរួមកិច្ចប្រជុំលើកទី១០ វេទិកាគមនាគមន៍ ចីរភាពស្ដីអំពីបរិស្ថានទ្វីបអាស៊ី។ នៅ ក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ឆ្នាំ ២០១៧ជាឆ្នាំសំខាន់មួយ ក្នុងទំ នាក់ទំនងពិសេសវៀតណាម-ឡាវ ប្រទេសទាំងពីរបានរួមគ្នារៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំ ចុះហត្ថលេខាលើ អនុសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ ទីក្រុងហាណូយ និងទីក្រុង វៀងច័ន្ទ ជាតំបន់រៀបចំព្រឹត្តិការណ៍សំខាន់ៗ នៃទិវាដ៏មហោឡារឹកនេះ។ ភាគីទាំងពីរ បានអះអាងរួមសហការជាមួយគ្នាប្រកបដោយជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពជាក់ ស្ដែង មានអត្ថន័យរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីសាមគ្គី ភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ៕
Related





