VOV WorldVOV World
រដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន៩ជួបប្រជុំត្រៀមរៀបចំឲ្យសន្និសីទអន្តរជាតិស្ដីពីស៊ីរី
15/12/2015 10:35
(VOVworld) - នារសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងប៉ារីស របស់បារាំង បានប្រព្រឹត្ត ទៅជំនួបសន្ទនារវាងតំណាង នៃប្រទេសគាំទ្រភាគីប្រឆាំងនៅស៊ីរី សំដៅត្រៀម រៀបចំឲ្យសន្និសីទអន្តរជាតិស្ដីអំពីវិបត្តិនៅប្រទេស មជ្ឈឹមបូព៌ានេះ ដែលគ្រោង រៀបចំឡើងនាថ្ងៃទី១៨ ធ្នូ នៅទីក្រុងញូវយ៉ករបស់អាមេរិក
រដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន៩ជួបប្រជុំត្រៀមរៀបចំឲ្យសន្និសីទអន្តរជាតិស្ដីពីស៊ីរី
រដ្ឋមន្រ្តីការបរទេសបារាំងលោក Laurent Fabius និងសមភាគីអាមេរិកលោក John Kerry នៅបារាំងនាថ្ងៃទី១៤ ធ្នូ (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងប៉ារីសរបស់បារាំង បានប្រព្រឹត្តទៅ ជំនួបសន្ទនារវាងតំណាងនៃប្រទេសគាំទ្រភាគីប្រឆាំងនៅស៊ីរី សំដៅត្រៀមរៀបចំ ឲ្យសន្និសីទអន្តរជាតិស្ដីអំពីវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ ដែលគ្រោងរៀបចំឡើង នាថ្ងៃទី១៨ ធ្នូ នៅទីក្រុងញូវយ៉ករបស់អាមេរិក ដោយមានការចូលរួមរបស់រុស្ស៊ីនិង អ៊ីរ៉ង់ទៀតផង។ខ្លឹមសារលំអិតនៃជំនួបសន្ទនានេះមិនទាន់បានជូនដំណឹងនៅឡើយ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បានឲ្យដឹងថា ជំនួប នេះនឹងពិភាគ្សាអំពីជំហានជាក់ស្ដែងនានា ដើម្បីអនុវត្តន៍បទឈប់បាញ់នៅស៊ីរីនិង បើកផ្លូវសំរាប់ការជួយសង្គ្រោះមនុស្សធម៌នៅប្រទេសនេះ។ នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry ភាគីទាំងពីរបានឯកភាពលើបញ្ជី ឈ្មោះរបស់ក្រុមភេរវកម្មអ៊ីស្លាមនិងភាគីប្រឆាំងនានាដើម្បីរៀបចំកិច្ចប្រជុំមួយ អំពីបញ្ហាស៊ីរី។ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃគោលការណ៍ស្រុះចិត្ត គំនិតក្នុងក្រុមអន្តរជាតិគាំទ្រស៊ីរី ហើយធានាថា សមាជិកទាំងអស់ក្នុងក្រុមនេះ សុទ្ធតែចូលរួមកិច្ចប្រជុំលើកនេះ៕

More