VOV WorldVOV World
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung ទៅបំពេញទស្សនកិច្ចនៅគុយបា
16/09/2016 09:10
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មក្រៅប្រទេសនិងវិនិយោគបរទេស គុយបាលោក Rodrigo Malmierca នោះ រដ្ឋមន្រ្តីក្រសួង ផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានទៅបំពេញដំណើរទស្សនកិច្ចការងារនៅគុយបាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ កញ្ញា។
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung ទៅបំពេញទស្សនកិច្ចនៅគុយបា
រដ្ឋមន្ត្រីលោក Nguyen Chi Dung (ខាងស្ដាំ)និងអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែនការគុយបាលោក Ricardo Cabrisas (រូបថត៖TTXVN) (VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅ ប្រទេស និងវិនិយោគបរទេសគុយបាលោក Rodrigo Malmierca នោះ រដ្ឋមន្រ្តីក្រសួង ផែន ការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានទៅបំពេញដំណើរ ទស្សនកិច្ចការងារនៅគុយបាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ កញ្ញា។នៅទីនេះ ក្រៅពី ជំនួបចរចារជាមួយរដ្ឋមន្រ្តីលោក Malmierca រដ្ឋមន្រ្តីលោក Nguyen Chi Dung នៅជួប សន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែន ការគុយបាលោក Ricardo Cabrisas និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Manuel  Marrero ទៀតផង។នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាព ថា នឹងបន្តផ្លាស់ ប្ដូរបទពិសោធន៍ អំពីការកែលំអរយន្តការច្បាប់ រូបសណ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចការ ទាក់ទាញនិងគ្រប់គ្រងទុនវិនិយោគផ្ទាល់ពីបរទេសនិង បទពិសោធន៍អភិវឌ្ឍន៍ ទេសចរណ៍ ព្រមទាំងរួមគ្នាពន្លឿនការវិនិយោគ ជួយ ឧបត្ថម្ភសហគមន៍សហ គ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគនិងធ្វើអាជីវកម្មលើវិស័យចំនួន១២ដែល ប្រទេសទាំងពីរមានសក្ដានុភាពសហប្រតិបតិ្តការ៕