VOV WorldVOV World
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ាគីស្ថាន
09/12/2013 08:18
(VOVworld) – នាថ្ងៃទី ៩ ធ្នូ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ប៉ាគីស្ថានដើម្បីពិភាក្សាអំពីរាល់បញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះមានបញ្ហាអាប់ហ្គានីស្ថាន។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ាគីស្ថាន
រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel (Image: VOV) (VOVworld) – នាថ្ងៃទី ៩ ធ្នូ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ាគីស្ថានដើម្បីពិភាក្សាអំពីរាល់បញ្ហាសន្តិសុខ ក្នុងតំបន់ ក្នុងនោះមានបញ្ហាអាប់ហ្គានីស្ថាន។ ក្នុងរយៈពេលស្នាក់នៅ ប៉ាគីស្ថាន រដ្ឋមន្ត្រី Chuck Hagel បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Nawaz Sharif និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត សំដៅពិភាក្សាអំពី ការគំរាមកំហែងចំពោះ សន្តិសុខនៅប្រទេសនេះជាពិសេសគឺស្ថានភាពតាមបណ្ដោយខ្សែព្រំដែនជាមួយ អាប់ហ្គានីស្ថាន។ ដំណើរទស្សនកិច្ចរបស់ លោក Chuck Hagel បានប្រព្រឹត្តទៅ​ ក្នុងកាលៈទេសៈដែលភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងប៉ាគីស្ថាន ឡើងជណ្តើរក្នុងរយៈពេលប៉ុន្មានឆ្នាំជាបន្តបន្ទាប់។ ប៉ាគីស្ថានបានព្រមានបិទច្រក់ ទ្វាព្រំដែនជាមួយអាប់ហ្គានីស្ថានដែលជាខ្សែផ្គតផ្គងភស្តុភារសំរាប់ទាហានអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ប្រចាំនៅអាប់ហ្គានីស្ថាន។ ការធ្វើបាតុកម្ម ប្រឆាំងជំទាស់ចំពោះការវាយប្រហារដោយយន្តហោះរបស់អាមេរិកតម្រង់ទៅលើ ជនស៊ីវិលជាច្រើនក៏ត្រូវបានរៀបចំឡើងនៅប៉ាគីស្ថានផងដែរ៕