VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសចិនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង
26/05/2014 10:13
Vovworld-ក្នុងដំណើទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃ (ទី២៦និង២៧ឧសភា) នៅកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបចរចារ​ជាមួយ​សមភាគីលោក Yun Byung-se
រដ្ឋមន្ត្រីការបរទេសចិនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង
រដ្ឋមន្ត្រីការបរទេសចិនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង (reuters)         Vovworld-ក្នុងដំណើទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃ (ទី២៦និង២៧ឧសភា) នៅកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបចរចារ​ជាមួយ​ សមភាគីលោក Yun Byung-se ដើម្បីឯកភាពជាមួយភាគីកូរ៉េខាងត្បូងអំពី​ពេល​វេលានិងខ្លឹមសារនៃការសន្ទនាសំរាប់ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ប្រធានរដ្ឋចិនលោក Xi Jinping រួមជាមួយនោះ ភាគីទាំងពីរនឹងពិភាគ្សាអំពីបញ្ហា​នុយគ្លេអ៊ែរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។         នេះជាដំណើរទស្សនកិច្ចនៅ Seoul ដំបូងរបស់លោក Wang Yi តាំងពី​ពេល ទទួលដំណែងនាដើមឆ្នាំមុន។ ចិននិងកូរ៉េខាងត្បូងសង្ឃឹមថា ដំណើរ​ទស្សនកិច្ច របស់លោក Wang Yi នឹងបើកផ្លូវឲ្យដំណើរទស្សនកិច្ចរបស់ប្រធាន​រដ្ឋ​ចិនលោក Xi Jinping សំដៅជំរុញទំនាក់ទំនងទ្វេភាគីដែលត្រូវថយចុះតាំង​ពី​ពេលចិនបង្កើត ដំបន់ត្រួតពិនិត្យការហោះហើរ (ADIZ) លើសមុទ្រ Hoa Tung ពីខែវិច្ឆិការឆ្នាំ២០១៣ មក៕