VOV WorldVOV World
​​រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសមជាមួយអគ្គមគ្គុទ្ទេសក៍គុយបាលោក Fidel Castro
04/05/2015 08:41
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បាន ជួបសម្តែងការគួរសមជាមួយអតីតប្រធានរដ្ឋគុយបា លោក Fidel Castro និងប្រធានរដ្ឋគុយបា លោក Raul Castro នារសៀថ្ងៃទី ២ ឧសភា។
​​រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសមជាមួយអគ្គមគ្គុទ្ទេសក៍គុយបាលោក Fidel Castro
រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសមជាមួយអគ្គមគ្គុទ្ទេសក៍គុយបា លោក Fidel Castro និងប្រធានរដ្ឋគុយបា លោក Raul Castro (Image: VNA) (VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida  បានជួបសម្តែងការគួរសមជាមួយអតីតប្រធានរដ្ឋគុយបា លោក Fidel Castro និងប្រធានរដ្ឋគុយបា លោក Raul Castro នារសៀថ្ងៃទី ២ ឧសភា។ ថ្លែងមតិ បន្ទាប់ពីជំនួបនេះ លោក Kishida​ បានសម្តែងការគាំទ្រទស្សនៈ ស្តីពីការលុបចោល អាវុធនុយក្លេអ៊ែររបស់អគ្គមគ្គុទ្ទេសក៍គុយបា។ ក្នុងជំនួបជា មួយលោក  Kishida នាថ្ងៃដ ដែល ប្រធានរដ្ឋគុយបា លោក ​ Raul Castro មានគោលបំណងបង្កើនទំនាក់ទំនងទ្វេ​ភាគីលើគ្រប់វិស័យថែមទៀត។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាងថា៖ ជប៉ុនគាំទ្រ ការប្រក្រតីទំនាក់ទំនង រវាងគុយបានិងអាមេរិក។ មុននោះ ក្នុងការចរចារជាមួយ​សមភាគីគុយបា លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសជប៉ុនបានសន្យានឹង​ជំរុញការផ្តល់ជំនួយ អភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ជប៉ុនសំរាប់គុយបា។ រដ្ឋមន្ត្រីការបរទេសទាំង ២ រូបនេះបានឯកភាពចាប់ផ្តើមការសន្ទនាទ្វេភាគីស្តីពីកំណែ ទម្រង់របស់ អ.ស.ប. ក្នុងកាលៈទេសៈ តូក្យូមានគោលបំណងក្លាយទៅជាសមាជិក​ អចិន្ត្រៃយ៍នៃក្រុម ប្រឹក្សារសន្តិសុខ អ.ស.ប.៕