រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandie ចំនួន ៤ អំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងទីក្រុង Minsk
25/02/2015 07:14
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេស Normandy រួមមាន៖ រុស្ស៊ីអាល្លឺម៉ង់បារាំងនិងអ៊ុយក្រែន បានជួបពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ស្តីអំពីដំណោះស្រាយ ជំលោះនៅអ៊ុយក្រែននៅទីក្រុង ប៉ារីស (បារាំង)។

រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandie ចំនួន ៤ អំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងទីក្រុង Minsk (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ រដ្ឋមន្ត្រីការបរទេសនៃប្រទេស Normandy រួមមាន៖ រុស្ស៊ីអាល្លឺម៉ង់បារាំងនិងអ៊ុយក្រែនបានជួបពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ស្តីអំពីដំណោះស្រាយ ជំលោះនៅអ៊ុយក្រែននៅទីក្រុងប៉ារីស (បារាំង)។ ក្នុងជំនួបលើកនេះ រដ្ឋមន្ត្រីកាបរទេសប្រទេសម្ចាស់ផ្ទះ លោក Laurent Fabius បាន ឲ្យដឹងថា៖ សេចក្តីថ្លែងការណ៍រួមនៃសន្និសីទកំពូល Normandy ដែលអំពាវនាវឲ្យ អនុវត្តយ៉ាងម៉ត់ចត់កិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ដោយការចាប់ផ្តើមបទឈប់ បាញ់ពីថ្ងៃទី ១៥ កុម្ភៈ និងការដកអាវុធធុនធ្ងន់ចេញទីតំបន់ជំលោះទាំងស្រុងចាប់ ពីថ្ងៃទី ១៧ កុម្ភៈ ដល់ថ្ងៃទី ៣ មិនា។ លោក Laurent Fabius បានលើកច្បាស់ថា៖ បណ្ដាប្រទេសក្នុងក្រុម Normandy អំពាវនាវឲ្យបង្កើនតួនាទីរបស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) នៅអ៊ុយក្រែន ព្រមទាំង នឹងដំណើការ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនានាក្នុងករណីចាំបាច់។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Stameiner បានសម្តែងក្តីសង្ឃឹម ថា៖ ក្រុមជួបប្រាស្រ័យអន្តរជាតិទទួល បន្ទុកបញ្ហានៅអ៊ុយក្រែននឹងសម្រេចយ៉ាង ឆាប់ៗមាត្រាទាក់ទិននានាក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk ទី ២ ក្នុងនោះមាន ការផ្តល់ជំនួយមនុស្សធម៌សំរាប់តំបន់ខាងកើតអ៊ុយក្រែនផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា៖ រុស្ស៊ីនឹងសហការ ជាមួយបណ្ដាប្រទេសក្នុងក្រុម Normandy ជំរុញការ ផ្តើមគំនិតបើកទូលាយការផ្តល់ ជំនួយនិងបង្កើនប្រភពធនធានមនុស្សនិងឧបករណ៍សំរាប់បេសកម្ម OSCE ប្រចាំនៅ អ៊ុយក្រែន ទៀតផង៕
Related





