រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើទស្សនកិច្ចនៅទ្វីបអាស៊ី
13/02/2014 09:01
(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាប់ផ្តើមដំណើទស្សនកិច្ចនៅប្រទេស អាស៊ីចំនួន ៤ រួមមាន៖ កូរ៉េខាងត្បូង ចិន ឥណ្ឌូណេស៊ីនិង អេមីរេតអារ៉ាប់រួម (UAE)។

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើទស្សនកិច្ចនៅទ្វីបអាស៊ី (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាប់ផ្តើមដំណើទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន ៤ រួមមាន៖ កូរ៉េខាងត្បូង ចិន ឥណ្ឌូណេស៊ីនិងអេមីរេតអារ៉ាប់រួម (UAE)។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េ ខាងត្បូង លោក John Kerry នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសនេះអំពី របៀបបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងបញ្ហាក្នុងតំបន់និងអន្តរជាតិជា ពិសេសគឺបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យ កូរ៉េនិងតំបន់ការពារដែនអាកាស (ADIZ) ដែលចិនទើបនឹងបានបង្កើតដោយ ឯកតោភាគីលើសមុទ្រ Hoa Tung។ ក្នុងដំណើទស្សនកិច្ចនៅចិន រដ្ឋមន្ត្រីការ បរទេសអាមេរិកនឹង ជួបសន្ទនាជាមួយថ្នាក់ដឹកនាំចិនអំពីយថាទស្សសហ ប្រតិបត្តិការរវាងអាមេរិកនិងចិនក្នុងការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាស ធាតុនិងការអភិវឌ្ឍន៍ថាមពល ស្អាត។ វ៉ាស៊ីនតោននឹងរក្សាទំនាក់ទំនង សហប្រតិបត្តិការសកម្មលើគ្រប់វិស័យ ជាមួយចិន។ បន្ទាប់នោះ រដ្ឋមន្ត្រី John Kerry នឹងទៅកាន់ Jakarta ឥណ្ឌូណេស៊ីដើម្បីសហការ ធ្វើជាអធិបតីសម័យប្រជុំនៃគណៈកម្មាធិការចំរុះក្នុងក្របខ័ណ្ឌ យន្តការដៃគូ លើគ្រប់វិស័យ អាមេរិក-ឥណ្ឌូណេស៊ី និងជួបធ្វើការជាមួយអគ្គលេខាធិការនៃ សមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)។ ក្នុងដំណើរទស្សនកិច្ចនៅ Abu Dhabi របស់ UAE រដ្ឋមន្ត្រីការបរទេស John Kerry នឹងពិភាក្សាអំពីទំនាក់ទំនង ទ្វេភាគីនិងបណ្ដាបញ្ហាក្នុងតំបន់ជាមួយមន្ត្រីជាន់ខ្ពស់គ្រប់រូបនៃប្រទេសនេះ ជាពិសេសគឺដំណើរការសន្តិភាពនៅមជ្ឈឹមបូរព៌ារនិងសង្គ្រាមស៊ីវិល នៅស៊ីរី៕
Related





