VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ
21/07/2015 06:54
(VOVworld) – បន្ទាប់ពីពិធីបង្ហួតទង់ជាតិគុយបានៅ ស្ថានទូតគុយបាប្រចាំនៅ វ៉ាស៊ីនតោន (អាមេរិក) នាថ្ងៃទី ២០ កក្កដា រដ្ឋមន្ត្រីប្រទេសអាមេរិក លោក John Kerry បានជួបសន្ទនាជាមួយសមភាគីគុយបា លោក Bruno Rodriguez នៅ​ទីស្នាក់ការក្រសួង ការបរទេសប្រទេសសាមី។
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ
រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ (Image: VNA) (VOVworld) – បន្ទាប់ពីពិធីបង្ហួតទង់ជាតិគុយបានៅស្ថានទូតគុយបាប្រចាំនៅ វ៉ាស៊ីនតោន (អាមេរិក) នាថ្ងៃទី ២០ កក្កដា រដ្ឋមន្ត្រីប្រទេសអាមេរិក លោក John Kerry បានជួបសន្ទនាជាមួយសមភាគីគុយបា លោក Bruno Rodriguez នៅ ​ទីស្នាក់ការក្រសួងការបរទេសប្រទេសសាមី។ ថ្លែងមតិនៅសន្និសីទកាសែតរួម បន្ទាប់ពីការសន្ទនា រដ្ឋមន្ត្រីការបរទេស John Kerry បានចាត់ទុកថា៖ ដំណើរ ប្រក្រតីទំនាក់ទំនងទ្វេភាគីនឹងអូសន្លាយក្នុងរយៈពេលយូរអង្វែងនិងស្មុគស្មាញ  ប៉ុន្តែ ប្រការនេះនាំមកនូវផលប្រយោជន៍សំរាប់ប្រជាពលរដ្ឋនៃប្រទេសទាំង ២។ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក​ Barack Obama មានគោល បំណង លុបចោលបទហុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ហើយសង្ឃឹមថា៖  រដ្ឋសភាអាមេរិក នឹងអនុវត្តប្រការនេះ។ លោក John Kerry ប្រកាសថា៖ លោកនឹងទៅបំពេញ​ទស្សនកិច្ចនៅគុយបានាថ្ងៃទី ១៤ សីហា ខាងមុខ។  រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរ ទេសគុយបា លោក Bruno Rodriguez បានសង្កត់ ធ្ងន់ថា៖ ព្រឹតិ្តការណ៍នាថ្ងៃទី ២០ កក្កដា គឺជាលទ្ធផលនៃការដឹកនាំវាងវៃ របស់អគ្គមគ្គុទេសគុយបា លោក Phidel Castro ក៏ដូចជា ការប្តេជ្ញាចិត្ត របស់ប្រជាពលរដ្ឋគុយបាទៅលើផ្លូវដែលគេបានជ្រើសរើស៕