រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីធ្វើការសន្ទនាតាមទូរស័ព្ទអំពីស៊ីរី
05/02/2016 07:27
(VOVworld) - ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌ មាននៅសន្និសីទរបស់អ្នកធ្វើហិរញ្ញប្បទានអន្តរជាតិ សំរាប់ស៊ីរីនៅទីក្រុងឡុងដ៍លោក Kerry បានឲ្យដឹង ថា អាមេរិកនិងរុស្ស៊ីបានឯកភាពថា ត្រូវពិភាគ្សាអំពី របៀបអនុវត្តន៍បទឈប់បាញ់ក៏ដូចជារបៀបទាក់ទងជាមួយមនុស្សធម៌នៃភាគីទាំងពីរ។

(VOVworld) - ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៤ កុម្ភៈ រដ្ឋមន្រ្តីការបរទេសអាមេរិក និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានឯកភាពថា ត្រូវពិភាគ្សាយ៉ាងហ្មត់ចត់អំពី ការអនុវត្តន៍បទឈប់បាញ់នៅស៊ីរី។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នក យកព័ត៌មាននៅ សន្និសីទរបស់អ្នកធ្វើហិរញ្ញប្បទានអន្តរជាតិសំរាប់ស៊ីរីនៅទីក្រុងឡុងដ៍ លោក Kerry បានឲ្យដឹងថា អាមេរិកនិងរុស្ស៊ីបានឯកភាពថា ត្រូវពិភាគ្សាអំពីរបៀបអនុវត្តន៍ បទឈប់បាញ់ក៏ដូចជារបៀបទាក់ទងជាមួយមនុស្សធម៌នៃភាគី ទាំងពីរ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP/TTXVN) នាថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីររូប នេះបានអះអាងថា នឹងខំប្រឹងប្រែងដើម្បីធានាឲ្យដំណើរការចរចារសន្តិភាពនៅ ស៊ីរីប្រព្រឹត្តទៅយ៉ាងងាយស្រួល។ ក្នុងពេលនោះ នៅសន្និសីទរបស់អ្នកឧបត្ថម្ភអន្តរជាតិសំរាប់ស៊ីរី អាមេរិកបាន សន្យាផ្ដល់ទឹកប្រាក់ចំនួន៨៩០លានដុល្លាអាមេរិកសំរាប់ស៊ីរីនិងប្រទេសជិតខាង មួយចំនួន។សហភាពអឺរ៉ុបបានសន្យាដែរថា នឹងរួមវិភាគទានទឹកប្រាក់ជាង៣ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំនេះដើម្បីជួយឧបត្ថម្ភស៊ីរី ហ្ស៊កដានី លីបង់និង ទួរគី ដែលជាប្រទេសកំពុងប្រឈមមុខជាមួយវិបត្តិជនចំណាកស្រុកដ៏ធ្ងន់ធ្ងរ បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។សន្និសីទនេះបានប្រព្រឹត្តទៅនៅ ទីក្រុងឡុងដ៍នាថ្ងៃទី៤ កុម្ភៈ សំដៅរៃអង្គាសមូលនិធិទឹកប្រាក់ចំនួន៩ពាន់លាន ដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភប្រជាជនស៊ីរីដែលទទួលរងការជះឥទ្ធិពលនៃ សង្គ្រាមស៊ីវិលក្នុងអំឡុង៥ឆ្នាំកន្លងទៅ ក៏ដូចជាប្រទេសមួយចំនួនដែលទទួល រងឥទ្ធិពលដោយវិបត្តិជនចំណាកស្រុកទៀតផង៕
Related





