រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអ៊ីរ៉ង់និងទួរគីចរចារតាមទូរស័ព្ទស្តីពីស្ថានភាពសង្គ្រាមនៅស៊ីរី
18/12/2016 08:08
(VOVworld) – នាថ្ងៃទី ១៧ ធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក Sergei Lavrov បានដំណើរការចរចារ តាមទូរស័ព្ទជាមួយ សមភាគីទួរគី លោក Mevlut Cavusoglu និងសមភាគី អ៊ីរ៉ង់ លោក Mohammad Javad Zarif ដើម្បីពិភាក្សាអំពី ស្ថានភាពសង្គ្រាមនៅស៊ីរី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអ៊ីរ៉ង់និងទួរគីចរចារតាមទូរស័ព្ទស្តីពីស្ថានភាពសង្គ្រាមនៅស៊ីរី (VNA) (VOVworld) – នាថ្ងៃទី ១៧ ធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ បរទេសនៃប្រទេសនេះ លោក Sergei Lavrov បានដំណើរការចរចារ តាមទូរស័ព្ទ ជាមួយសមភាគីទួរគី លោក Mevlut Cavusoglu និងសមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif ដើម្បីពិភាក្សាអំពីស្ថានភាពសង្គ្រាមនៅស៊ីរី។ ថ្នាក់ដឹក នាំទាំងបីរូបនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការខំប្រឹងប្រែង របស់ សហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី ហើយជំរុញ វិធាន ការនយោបាយមួយសំរាប់ជំលោះនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ តាមរយៈ ការចរចារពោលខាងលើ រដ្ឋមន្ត្រីទាំងបីរូបបានឯកភាពអំពីជំនួបធ្វើការ មួយនា ពេលខាងមុខ។ នាថ្ងៃដដែល មន្ត្រីមួយរូបនៃក្រសួងការពារជាតិរុស្ស៊ី បានវាយ តំលៃថា៖ ការបើកផ្លូវសំរាប់ពួកឧទ្ទាមដកចេញពីតំបន់ប្រយុទ្ធប៉ែក ខាងកើតទីក្រុង Aleppo បានបើកចេញលទ្ធភាពថ្មីក្នុងការជំរុញបទឈប់ បាញ់នៅតំបន់ដទៃរបស់ ស៊ីរី៕
Related





