រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបំពេញទស្សនកិច្ចចៃដន្យនៅអាហ្គានីស្ថាន
02/06/2014 10:53
(VOVworld)-រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel បានមានដំណើរទស្សនកិច្ចដោយចៃដន្យ នៅអាហ្គានីស្ថានកាលពីថ្ងៃទី១ មិថុនា។

(VOVworld)-រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Chuck Hagel បានមាន ដំណើរទស្សនកិច្ចដោយចៃដន្យនៅអាហ្គានីស្ថានកាលពីថ្ងៃទី១ មិថុនា។លោក Hagel បានទៅទស្សនានៅមូលដ្ឋានកងទ័ពជើងអាកាស Bagram របស់អាមេរិក ដែលស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ូល។ដំណើរទស្សនកិច្ចរបស់លោក Hagel ប្រព្រឹត្តិទៅបន្ទាប់ពីពេលទាហានអាមេរិកមួយនាក់ត្រូវបានដោះលែង ក្រោយរយៈ៥ឆ្នាំបានជាប់ឃុំឃាំង ដោយតាលីបា។នៅសប្តាហ៏មុន ប្រធានាធិបតី អាមេរិកលោក បារាក់ អូបាម៉ាក៌បំពេញ ទស្សនកិច្ចការងារនៅអាហ្គានីស្ថាន ផងដែរ។អ្នកជំនាញការបានចាត់ទុកថា បណ្ដាដំណើរទស្សនកិច្ចជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកទៅកាន់អាហ្គានីស្ថាននៅរយៈពេលកន្លងមក គឺសំដៅលើកទឹកចិត្តកងទ័ពអាមេរិកនៅទីនេះ ព្រមជាមួយជំរុញការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយកាប៊ូល ក្នុងបំណង រក្សាទុកវត្តមានរបស់ទាហានអាមេរិកប្រហែលពី១០ដល់១២ពាន់នាក់ នៅ អាហ្គានីស្ថានដល់ចុងឆ្នាំ២០១៦៕
Related





