រដ្ឋអំណាច Damascus បំពេញបន្ថែមព័ត៌មានទាក់ទិនដល់ កម្មវិធីអាវុធគីមីនៅស៊ីរី
05/10/2013 09:25
(VOVworld) – អង្គការហាមឃាត់ការប្រើប្រាស់និងជួញ ដូរអាវុធគីមីអន្តរជាតិ (OPCW) បានឲ្យដឹងថា៖ រដ្ឋអំណាច Damascus បានបំពេញបន្ថែមព័ត៌មានទាកទិនដល់កម្មវិធី អាវុធគីមីរបស់ស៊ីរី

ក្រុមអធិការនៃ OPCW ក៏បានទៅកាន់ស៊ីរីដើម្បី ដំណើរការងាររបស់ខ្លួន។ (Image: Vietnam+) (VOVworld) – អង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរអាវុធគីមីអន្តរជាតិ (OPCW) បានឲ្យដឹងថា៖ រដ្ឋអំណាច Damascus បានបំពេញបន្ថែមព័ត៌មានទាក់ ទិនដល់កម្មវិធី អាវុធគីមីរបស់ស៊ីរី តាមលក្ខណៈចាប់បង្ខំក្នុងសេចក្តីសម្រេចចិត្តនៃ អ.ស.ប.អំពីការ បំផ្លាញចោលឃ្លាំងអាវុធគីមីនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ មុននោះ នាថ្ងៃទី ១ តុលា ក្រុមអធិការនៃ OPCW ក៏បានទៅកាន់ស៊ីរីដើម្បី ដំណើរការងាររបស់ខ្លួន។ តាមការ វាយតំលៃរបស់ក្រុមអធិការ OPCW ថា៖ ការងារស៊ើបអង្គេតមានការបោះជំហាន យ៉ាងសកម្ម។ ក្នុងព្រឹត្តិការណ៍ទាក់ទិន មួយទៀត បារាំងបានរំលឹកឡើងវិញការ អំពាវនាវឲ្យប្រទេសជាសមាជិកអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ចំនួន ៥ អំពីការផ្អាករាល់សិទ្ធិវេតូចំពោះ សេចក្តីសម្រេចចិត្តទាក់ទិនដល់សង្គ្រាមស៊ីវិល នៅស៊ីរី ក្នុងនោះ រុស្ស៊ីបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនរហូតដល់ ៣ ដងហើយ។ក្នុង ពេលនោះ នាយកស្ថាប័ន ត្រួតពិនិត្យបទល្មើសគ្រឿងញៀនសហព័ន្ធរុស្ស៊ី លោក Viktor Ivanov បានឲ្យដឹងថា៖បណ្ដាស្ថាប័នសន្តិសុខនៃប្រទេសនេះកំពុងព្រួយបារម្ហ ចំពោះការដែល ជនប្រដាប់អាវុធស៊ីរីចាប់ផ្តើមជ្រាបចូលក្នុងតំបន់ Caucasus នៃ ប្រទេសនេះ៕
Related





