រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការដោះស្រាយបញ្ហាកុមារអន្ដោប្រវេសន៍ខុសច្បាប់
25/06/2014 10:30
(VOVworld) – រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការសមស្របដើម្បីទាប់ ស្កាត់រលកកុមារអន្ដោប្រវេសន៍ខុសច្បាប់ចូលក្នុងអាមេរិក ព្រមទាំង ដាស់តឿន រដ្ឋាភិបាលម៉ិចស៊ិកសហប្រតិបត្តិការដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នេះ។

រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការដោះស្រាយកុមារអន្ដោប្រវេសន៍ខុសច្បាប់ (Image: VNA) (VOVworld) – រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការសមស្របដើម្បីទាប់ ស្កាត់រលកកុមារអន្ដោប្រវេសន៍ខុសច្បាប់ចូលក្នុងអាមេរិក ព្រមទាំង ដាស់តឿន រដ្ឋាភិបាលម៉ិចស៊ិកសហប្រតិបត្តិការដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នេះ។ ថ្លែងមតិ នៅគណៈកម្មាធិការសន្តិសុខក្នុងប្រទេសសភាជាន់ទាបអាមេរិក នាថ្ងៃទី ២៤ មិថុនា រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោក Jeh Johnson បានឲ្យដឹងថា៖ លោក កំពុងពិនិត្យមើលរាល់វិធានការស្របច្បាប់ដើម្បីដោះស្រាយស្ថានភាពពោលខាង លើ។ ប៉ុន្តែ លោក Johnson បានបដិសេដលទ្ធភាពពង្រាយកំលាំងទាហានជាតិនៅ តំបន់ខ្សែ ព្រំដែនជាមួយម៉ិកស៊ីក តាមការផ្តើមគំនិតរបស់ប្រធានសភាជាន់ទាប លោក John Boehner។ តាមលោក Johnson ថា៖ កិច្ចសហប្រតិបត្តិការរបស់ម៉ិកស៊ីក ដើរតួនាទី សំខាន់ក្នុងការទប់ស្កាត់រលកកុមារអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុង អាមេរិក។ ដោយ ហេតុនេះ រដ្ឋាភិបាលម៉ិកស៊ិកត្រូវអនុវត្តបណ្ដាកសម្មភាពខ្លាំង ក្លាដោះស្រាយបញ្ហាពោលខាងលើយ៉ាងឆាប់ៗ៕
Related





