រដ្ឋអំណាចអាមេរិកស្នើរវិធានការថ្មីសំដៅត្រួតពិនិត្យកាំភ្លើង
04/01/2014 08:23
(VOVworld)-នាថ្ងៃទី៣មករា រដ្ឋអំណាចរបស់ប្រធានា ធិបតីអាមេរិកលោក Barack Obama

ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថតៈ dangcongsan.vn) (VOVworld)-នាថ្ងៃទី៣មករា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama បានស្នើរាល់វិធានការថ្មី សំដៅរាំងស្កាត់ស្ថានភាពអំពើហឹង្សា ដោយប្រើ ប្រាស់កាំភ្លើងដែលកំពុងកើតមានឡើងនៅកម្រិតប្រកាសអាសន្ន នៅប្រទេសនេះ ពិសេសនៅសាលារៀន។ សេចក្តីជូនដំណឹងរបស់សេតវិមានបានឲ្យដឹងថា វិធាន ការថ្មីចំនួន ២ត្រូវបានស្នើរគឺហាមជនវិកលចរិតប្រើប្រាស់កាំភ្លើង និងត្រួតពិនិត្យ សំណុំឯក សាររបស់ជនទិញលក់អាវុធ។ សេតវិមានប្រគល់ភារកិច្ចជាក់ស្តែងឲ្យ ក្រសួង យុត្តិធម៍ត្រូវកំណត់ច្បាស់មុខសញ្ញាណាមួយត្រូវហាមប្រើប្រាស់អាវុធ។ ក្នុងពេលនោះ ក្រសួងសុខាភិបាលនិងសុខុមាលភាពសង្គមត្រូវទទួលភារកិច្ច លុបចោលរាល់របាំង ដើម្បីរដ្ឋនានានៅអាមេរិកអាចផ្លាស់ប្តូរព័ត៍មានអំពី ប្រវត្តិរូបរបស់ជនកំពុងប្រើប្រាស់និងចង់ប្រើប្រាសអាវុធ៕
Related
More




