រដ្ឋអំណាចស៊ីរីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងនៅម៉ូស្គូ
28/12/2014 09:03
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសស៊ីរីបានប្រាសជាផ្លូវការថា៖ រដ្ឋាភិបាលនៃប្រទេសនេះត្រៀមខ្លួនជាស្រេចចូលរួមជំនួបដែលរុស្ស៊ីគាំពារជាមួយ ភាគីប្រឆាំងគ្រោងនឹងប្រព្រឹត្តទៅនាខែ មករា ឆ្នាំ ២០១៥ សំដៅចាប់ផ្តើមឡើងវិញរាល់ ការចរចារសន្តិភាពបញ្ឈប់សង្គ្រាមស៊ីវិលនៅស៊ីរី។

រដ្ឋអំណាចស៊ីរីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងនៅម៉ូស្គូ (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសស៊ីរីបានប្រាសជាផ្លូវការថា៖ រដ្ឋាភិបាលនៃប្រទេសនេះត្រៀមខ្លួនជាស្រេចចូលរួមជំនួបដែលរុស្ស៊ីគាំពារជាមួយ ភាគីប្រឆាំងគ្រោងនឹងប្រព្រឹត្តទៅនាខែ មករា ឆ្នាំ ២០១៥ សំដៅចាប់ផ្តើមឡើងវិញរាល់ ការចរចារសន្តិភាពបញ្ឈប់សង្គ្រាមស៊ីវិលនៅស៊ីរី។ ក្រសួងការបទេសស៊ីរីក៏បានសង្កត់ ធ្ងន់ដែរថា៖ រដ្ឋអំណាច Damascus បាននិងត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយ អ្នកណាដែលជឿជាក់ទៅលើឯកភាពអធិបតេយ្យភាពនិងសម្រេចចិត្តឯករាជ្យរបស់ ស៊ីរី។ មុននោះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ គណៈប្រតិភូនៃភាគីប្រឆាំង ស៊ីរី គ្រោងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាចុង ខែ មករា ឆ្នាំ ២០១៥ និងបន្ទាប់នោះ គណៈប្រតិភូរបស់រដ្ឋអំណាចស៊ីរីនឹងដំណើរទស្សនកិច្ចនៅម៉ូស្គូផងដែរ។ ការខំប្រឹង ប្រែងនេះអាចនាំភាគីនានានៅស៊ីរីវិលត្រឡបមកតុចរចារវិញ៕
Related





