រដ្ឋអំណាចយោធាថៃចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោត
01/07/2014 07:28
Vovworld-រដ្ឋអំណាចយោធាថៃ នាថ្ងៃទី៣០មិថុនាបានឲ្យដឹងថា ចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោតបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋអំណាចនេះឧត្តមសេនីយ៍ Prayuth Chan ocha បានប្រកាសថាការបោះឆ្នោតសកលអាចប្រព្រឹត្តទៅនាខែតុលាឆ្នាំ២០១៥។

រដ្ឋអំណាចយោធាថៃចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោត (AFP) Vovworld-រដ្ឋអំណាចយោធាថៃ នាថ្ងៃទី៣០មិថុនាបានឲ្យដឹងថា ចាប់ផ្ដើមកែទម្រង់ប្រព័ន្ធបោះឆ្នោតបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋអំណាចនេះឧត្តមសេនីយ៍ Prayuth Chan ocha បានប្រកាសថាការបោះឆ្នោតសកលអាចប្រព្រឹត្តទៅនាខែ តុលាឆ្នាំ២០១៥។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Surasak Kanchanarat លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកបញ្ហាការពារជាតិឲ្យដឹងថា រដ្ឋអំណាចយោធានិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងបានពិភាគ្សា អំពីការរារាំងចំពោះការបោះឆ្នោតនិងអំពើពុករលួយនាថ្ងៃទី៣០មិថុនា។ មុននោះថ្នាក់ដឹកនាំរដ្ឋអំណាចយោធាថៃលោក Prayuth Chan Ocha បានឲ្យ ដឹងថា រដ្ឋអំណាចយោធាគ្រោងនឹងផ្សព្វផ្សាយរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ននាខែកក្កដានិងរដ្ឋធម្មនុញ្ញផ្លូវការនាខែកក្កដាឆ្នាំ២០១៥។ បន្ទាប់ពីរដ្ឋធម្មនុញ្ញបណ្ដោះ អាសន្នចូលជាធរមាន រដ្ឋអំណាចយោធានឹងបង្កើតរដ្ឋាភិបាលនិងរដ្ឋសភាបណ្ដោះអាសន្ននាខែកញ្ញាឆ្នាំ២០១៥និងក្រុមប្រឹក្សាពិគ្រោះកំណែទម្រង់នាខែ តុលាឆ្នាំ២០១៥៕
Related





