VOV WorldVOV World
រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី
24/03/2016 10:37
(VOVworld) – នាថ្ងៃទី ២៤ មិនា រដ្ឋសភាសហព័ន្ធ មីយ៉ាន់ម៉ាបានអនុម័តលើបញ្ជី ឈ្មោះរដ្ឋមន្ត្រីថ្មីចំនួន ១៨ នាក់ដែលនឹងដឹកនាំ ២១ ក្រសួងក្នុងរដ្ឋាភិបាល របស់ ប្រធានាធិបតីជាប់ឆ្នោត លោក U Htin Kyaw ។
រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ មិនា រដ្ឋសភាសហព័ន្ធមីយ៉ាន់ម៉ាបានអនុម័តលើបញ្ជី ឈ្មោះរដ្ឋមន្ត្រីថ្មីចំនួន ១៨ នាក់ដែលនឹងដឹកនាំ ២១ ក្រសួងក្នុងរដ្ឋាភិបាលរបស់ ប្រធានាធិបតីជាប់ឆ្នោត លោក  U Htin Kyaw ។ ប៉ុន្តែ របៀបវារៈរបស់រដ្ឋសភា មិនរួមមានការជ្រើសតាំងបណ្ដារដ្ឋមន្ត្រី ដឹកនាំក្រសួងជាក់ស្តែងទេ។ នៅសម័យ ប្រជុំលើកនេះ រដ្ឋសភាមីយ៉ាន់ម៉ាបានផ្តើមឡើងការបង្កើតតុលាការរដ្ឋធម្មនុញ្ញរួម មានសមាជិកចំនួន ៩ នាក់ដែលទទួលខុសត្រូវដោះស្រាយបញ្ហាទាក់ទិនដល់  រដ្ឋធម្មនុញ្ញ។ ប្រធានាធិបតីជាប់ឆ្នោតមីយ៉ាន់ម៉ា លោក U Htin Kyaw បានតែង តាំងបេក្ខជនចំនួន ៣ នាក់ចូលក្នុងតុលាការនេះ សភាជាន់ទាបតែងតាំង បេក្ខជន ចំនួន ៣ នាក់ និងព្រឹត្តសភាតែងតាំង ៣ នាក់។ ការបង្កើតតុលាការនេះនឹងត្រូវ បានរដ្ឋសភាមីយ៉ាន់ម៉ាអនុម័តនាថ្ងៃទី ២៨ មិនាខាងមុខ ក្នុងករណី ដល់វេលា ម៉ោង ១៦ ថ្ងៃទី ១៥ មិនា សមាជិកសភាប្រទេសនេះមិនប្រឆាំងជំទាស់បណ្ដា ការផ្តើមនានាពេលខាងលើ៕