រដ្ឋសភាប៉ាគីស្ថានថ្កោលទោសការវាយប្រហារដោយ UAV
11/12/2013 11:07
(VOVworld) – សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាប៉ាគីស្ថាន ថ្កោលទោសយ៉ាងខ្លាំង ក្លាបណ្ដាការវាយប្រហារដោយ យន្តហោះគ្មានអ្នកបើក (UAV) របស់អាមេរិក

សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំង ក្លាបណ្ដាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក (UAV) របស់អាមេរិក (Image: Vietnam+) (VOVworld) – សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំង ក្លាបណ្ដាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក (UAV) របស់អាមេរិក ពីព្រោះ សកម្មភាពនេះរំលោភលើរាល់គោលការរបស់ធម្មនុញ្ញ អ.ស.ប. ច្បាប់ អន្តរជាតិនិងបទដ្ឋានមនុស្សធម៌។ តាមរដ្ឋមន្ត្រីក្រសួងបណ្ដារដ្ឋនិងតំបន់ព្រំដែន ប៉ាគីស្ថាន លោក Abdul Qadir Baloch បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះ កំពុងខំប្រឹងប្រែងបញ្ឈប់បណ្ដាការវាយប្រហារដោយ UAV តាមរយៈរាល់ កាណាល់ការទូត។ ក្រៅពីនោះ លោក Baloch ចាត់ទុកថា៖ ការធ្វើបាតុកម្ម ប្រឆាំងជំទាស់បញ្ហានេះរបស់គណៈបក្សនយោបាយមួយចំនួននៅប៉ាគីស្ថាន មិននាំមកប្រសិទ្ធភាពណាមួយឡើយ។ បន្ទាប់ពីរដ្ឋសភាប៉ាគីស្ថានអនុម័ត លើសេចក្តីសម្រេចចិត្តពោលខាងលើនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Nawaz Sharif ក៏បានអះអាងនូវការផ្ទុយនឹងគោលដៅចំពោះការប្រយុទ្ធប្រឆាំង នឹងលិទ្ធិភេវកម្ម ៕
Related





