រដ្ឋសភាបានពិភាគ្សាអំពីគំរោងច្បាប់ចរាចរតាមផ្លូវទឹក(ធ្វើវិសោធនកម្ម)
27/11/2013 09:34
Vovworld-នាព្រឹកថ្ងៃទី២៧វិច្ឆិកា បណ្ដាសមាជិកសមាជិការសភាវៀតណាមបានធ្វើការនៅសាលប្រជុំដើម្បីអនុម័តលើសេចក្តីសំរេចចិត្តផែនការមេស្ដីពីវារីអគ្គិសនី ពិភាគ្សាអំពីពង្រាងច្បាប់ចរាចរតាមផ្លូវទឹកធ្វើវិសោធនកម្ម។

រដ្ឋសភាបានអនុម័តលើសេចក្តីសំរេចចិត្តផែនការមេស្ដីពីវារីអគ្គិសនី (VOV) Vovworld-នាព្រឹកថ្ងៃទី២៧វិច្ឆិកា បណ្ដាសមាជិកសមាជិការសភាវៀតណាមបានធ្វើការនៅសាលប្រជុំដើម្បីអនុម័តលើសេចក្តីសំរេចចិត្តផែនការមេស្ដីពីវារី អគ្គិសនី ពិភាគ្សាអំពីពង្រាងច្បាប់ចរាចរតាមផ្លូវទឹកធ្វើវិសោធនកម្ម។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់របស់សេចក្តីសំរេចចិត្តគឺលើកច្បាស់ការទទួល ខុសត្រូវរបស់អ្នកប្រមុខក្នុងដំណើរការអាជីវកម្មសំណង់វារីអគ្គិសនីប្រសិនបើទុកឲ្យបណ្ដាលឡើងផលវិបាកការខូចខាត។ ក្នុងសម័យប្រជុំនាព្រឹកថ្ងៃដ៏ដែល រដ្ឋសភាបានលៃទុកពេលវេលាភាគច្រើនដើម្បីពិភាគ្សាអំពីពង្រាងធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ ចរាចរផ្លូវទឹក។ ក្នុងនោះប្រមូលផ្ដុំធ្វើឲ្យច្បាស់លើប្រការមួយចំនួនរបស់ច្បាប់ដើម្បី ធានាចរិតលក្ខណៈអនុវត្តសមស្របនឹងស្ថានភាពជាក់ស្ដែង អាចអនុវត្តភ្លាមៗ៕
Related






