រដ្ឋសភាអាមេរិកពិចារណាពង្រាងច្បាប់ស្តីពីការចរចារលឿន
17/04/2015 08:22
(VOVworld) – នាថ្ងៃទី ១៦ មេសា បណ្ដាអ្នកនិតិបញ្ញត្តិ អាមេរិកបានដាក់ជូនរដ្ឋសភានៃប្រទេសនេះនូវពង្រាង ច្បាប់មួយស្តីពីសិទ្ធិដំណើការចរចារលឿនដើម្បីជួយ រដ្ឋអំណាច របស់ប្រធានាធិបតី Barack Obama ជំរុញខ្លាំង ដំណើការចរចារស្តីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងបណ្ដាកិច្ចព្រមព្រៀងផ្សេងៗទៀត។

រដ្ឋសភាអាមេរិកពិចារណាពង្រាងច្បាប់ស្តីពីការចរចារលឿន (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ មេសា បណ្ដាអ្នកនិតិបញ្ញត្តិអាមេរិកបានដាក់ជូនរដ្ឋសភា នៃប្រទេសនេះនូវពង្រាងច្បាប់មួយស្តីពីសិទ្ធិដំណើការចរចារលឿនដើម្បីជួយរដ្ឋ អំណាច របស់ប្រធានាធិបតី Barack Obama ជំរុញខ្លាំងដំណើការចរចារស្តីពីកិច្ចព្រម ព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងបណ្ដាកិច្ចព្រមព្រៀងផ្សេងៗទៀត។ សមាជិក សភាគណៈបក្សសាធារណៈរដ្ឋអាមេរិកនិងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ព្រឹទ្ធសភាអាមេរិក លោក Orrin Hatch បានឲ្យដឹងថា៖ ពង្រាងច្បាប់នេះមិនត្រឹមតែ ជាសញ្ញាសកម្មសំរាប់ដំណើទស្សនកិច្ចនៅអាមេរិកនាចុងខែមេសារបស់នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ប៉ុណ្ណោះទេ ថែមទាំង បើកច្រកទ្វាសំរាប់ការបញ្ចប់ យ៉ាងឆាប់ដំណើការចរចារស្តីពី TPP រវាងអាមេរិកនិងដៃគូនៅទ្វីបអាស៊ីចំនួន ១១ ទៀតផង។ តាមលោក Hatch បានឲ្យដឹងថែមទៀតថា៖ ពង្រាងច្បាប់ស្តីពី “សិទ្ធិ ជំរុញពាណិជ្ជកម្ម” (TPA) ឬហៅថា៖ “សិទ្ធិដំណើការចរចារលឿន” នឹងជួយ ជំរុញបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាមរយៈនោះជំរុញខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍បង្កើតការងារជាច្រើននិងលើកកំពស់ប្រាក់បៀរ វត្សន៍សំរាប់ប្រជាជន អាមេរិក។ តាមគំរោង នាសប្តាហ៍ខាងមុខ គណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភា អាមេរិកនឹងបោះឆ្នោតអនុម័តលើ TPA៕
Related





