VOV WorldVOV World
រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ
07/01/2017 08:53
(VOVworld) – នាថ្ងៃទី ៦ មករា រដ្ឋសភាអាមេរិកបាន ទទួលស្គាល់ថា៖ លោក Donald Trump ដណ្តើមបានជ័យ ជំនះក្នុងការបោះឆ្នោតនាថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅដើម្បីក្លាយទៅជាប្រធានាធិបតីទី ៤៥ របស់ សហរដ្ឋអាមេរិក។
រដ្ឋសភាអាមេរិកបញ្ជាក់លោក Donald Trump ជាប់ឆ្នោតប្រធានាធិបតីជាផ្លូវការ (VNA) (VOVworld) – នាថ្ងៃទី ៦ មករា រដ្ឋសភាអាមេរិកបានទទួលស្គាល់ថា៖ លោក  Donald Trump ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅដើម្បីក្លាយទៅជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក។  តាមគំរោង បន្ទាប់ពីពិធីសច្ចាប្រណិធានទទួលដំណែងរបស់ប្រធានាធិបតីជាប់  ឆ្នោត លោក Donald Trump នាថ្ងៃទី ២០ មករា ខាងមុខ​ រដ្ឋសភាអាមេរិកនឹង ចាប់ ផ្តើមរបៀបវារៈដ៏មមាញឹត ។ បញ្ហាក្តៅគគុកនៃឆាកនយោបាយអាមេរិក នាពេល ខាងមុខគឺអនាគតនៃកម្មវិធីថៃទាំសុខភាពមានតំលៃទាបឬហៅថា  ObamaCare ការកែទម្រង់អនុក្រិត្យនិងសេចក្តីសម្រេចនិតិបញ្ញត្តិ ការបំភ្លឺ រឿងហេតុការធ្វើអន្តរាគមន៍របស់រុស្ស៊ីចូលក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនិងការអនុម័តលើរាល់សំណើតែងតាំងគណៈរដ្ឋមន្ត្រីរបស់រដ្ឋអំណាច ថ្មី។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀតប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ក៏ទើបនឹងស្នើឲ្យមន្ត្រីរាប់ពាន់នាក់ក្នុងរដ្ឋអំណាចរបស់ អតីត ប្រធានាធិបតី Barack Obama ចាកចេញពីទីស្នាក់ការមុនពេលលោក  Trump ដំណែង៕