រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់អនុញ្ញតប្តឹងតវ៉ាអារ៉ាប់ប៊ីសាអូឌីត
29/09/2016 08:45
(VOVworld) – នាថ្ងៃទី ២៨ កញ្ញា រដ្ឋសភាអាមេរិកបាន បោះឆ្នោតអំពីការលុប ចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama ចំពោះគំរោង ច្បាប់យុត្តិធម៌ ប្រឆាំងសកម្មភាពគាំពារលទិ្ធភេរវកម្ម (JASTA)។

រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់អនុញ្ញតប្តឹងតវ៉ាអារ៉ាប់ប៊ីសាអូឌីត (VNA) (VOVworld) – នាថ្ងៃទី ២៨ កញ្ញា រដ្ឋសភាអាមេរិកបានបោះឆ្នោតអំពីការលុប ចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama ចំពោះគំរោង ច្បាប់យុត្តិធម៌ប្រឆាំងសកម្មភាពគាំពារលទិ្ធភេរវកម្ម (JASTA)។ ឯកសារច្បាប់ នេះ អនុញ្ញាតឲ្យគ្រួសារបណ្ដាជនរងគ្រោះដែលបាត់បង់ជីវិតក្នុងការវាយប្រហារ ភេរវកម្មថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ ប្តឹងតវ៉ាប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ដោយ មាន សម្លេងគាំទ្រចំនួន ៣៣៨ និងសម្លេងប្រឆាំងចំនួន៧៤ សភាជាន់ទាប អាមេរិក បានអនុម័តលើការលុបចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតីចំពោះ គំរោងច្បាប់ JASTA ដូច្នេះ គំរោងច្បាប់នេះបានក្លាយទៅជាច្បាប់ជាក់ស្តែង។ នាថ្ងៃដដែល ព្រឹទ្ធសភាអាមេរិកបានរៀបចំការបោះឆ្នោតដូចគ្នាដោយមាន លទ្ធផលសម្លេងគាំទ្រចំនួន ៩៧ ហើយមានសន្លឹកឆ្នោតប្រឆាំងចំនួន ១ តែប៉ុណ្ណោះ។ ព្រឹទ្ធសភាអាមេរិកភាគច្រើនបានឲ្យដឹងថា៖ គេមិនចង់ត្រូវបាន វាយតំលៃអន់ខ្សោយចំពោះមុខសញ្ញាគាំពារលទិ្ធភេរវកម្មមុនពេលដែលប្រទេស អាមេរិកឈានចូលការបោះឆ្នោតសកលក្នុងកាលៈទេសៈអ្នកបោះឆ្នោតអាមេរិក កាន់តែព្រួយបារម្មណ៍អំពីលទ្ធិភេរវកម្មនិយមបន្ទាប់ពីរាល់ការវាយប្រហារ ភេរវកម្មបានផ្ទុះឡើងនៅទីក្រុង New York រដ្ឋ Minnesota និងរដ្ឋ Orlando៕
Related





