VOV WorldVOV World
រដ្ឋសភាថៃពិភាក្សាអំពីសាលក្រមរបស់ ICJ
14/11/2013 08:52
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា រដ្ឋសភាថៃបានដំណើ ការកិច្ចប្រជុំដើម្បី ពិភាក្សាអំពីសាលក្រមរបស់តុលាកា យុត្តិធម៌អន្តរជាតិ ICJ អំពីជំលោះជុំវិញប្រា សាទព្រះ វិហារដែលត្រូវបាននាំចេញ នាថ្ងៃទី ១១ វិច្ឆិកា កន្លងមក។
រដ្ឋសភាថៃពិភាក្សាអំពីសាលក្រមរបស់ ICJ
រដ្ឋសភាថៃបានដំណើការកិច្ចប្រជុំដើម្បី ពិភាក្សាអំពីសាលក្រមរបស់តុលាកាយុត្តិធម៌អន្តរជាតិ ICJ (Image: Vietnam+) (VOVworld) – តាមអ្នកយកព័ត៌មាន Tong Son នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅថៃបាន ឲ្យដឹងថា៖ នាថ្ងៃទី ១៣ វិច្ឆិកា រដ្ឋសភាថៃបានដំណើការកិច្ចប្រជុំដើម្បីពិភាក្សាអំពីសាល ក្រមរបស់តុលាកាយុត្តិធម៌អន្តរជាតិ ICJ អំពីជំលោះជុំវិញប្រា សាទព្រះវិហារដែលត្រូវ បាននាំចេញ នាថ្ងៃទី ១១ វិច្ឆិកា កន្លងមក។ ក្នុងកិច្ចប្រជុំ លើកនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំ នៅហ៊ូឡង់និងជាប្រធានគណៈប្រតិភូច្បាប់របស់ថៃចូលរួមបណ្តឹងតវ៉ាអំពីជំលោះជុំវិញ ប្រាសាទព្រះវិហារនៅ ICJ លោក Wirachai បានបូកសរុបបណ្ដាខ្លឹមសារសំខាន់អំពីភាព ងាយស្រួលនិងការលំបាក ដែលថៃនិងកម្ពុជាត្រូវប្រឈមមុខក្នុងការអនុវត្តសាលក្រម នេះ។ ថ្លែងមតិក្នុងកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានសង្កត់ ធ្ងន់ថា៖ រដ្ឋាភិបាលថៃនឹងយកមតិនិងឆ្លងរដ្ឋសភាអនុម័តលើដំណើការ ដោះស្រាយជំលោះជុំវិញប្រាសាទព្រះវិហារ៕