VOV WorldVOV World
រដ្ឋសភាវៀតណាមពិភាក្សាអំពីការវិនិយោគកសាងផ្លូវហូជីមិញនិងគំរោងច្បាប់គយធ្វើវិសោធនកម្ម
04/11/2013 10:28
(VOV)_បន្តកម្មវិធីនៃសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម ​នីតិកាលទី ១៣ នារសៀលថ្ងៃទី ៤វិច្ឆិកា បណ្ដាសមាជិកសមាជិកាសភា ​បានពិភាក្សាតាមក្រុមៗ
រដ្ឋសភាវៀតណាមពិភាក្សាអំពីការវិនិយោគកសាងផ្លូវហូជីមិញនិងគំរោងច្បាប់គយធ្វើវិសោធនកម្ម
សម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម ​(http://bptv.vn/)           (VOV)_បន្តកម្មវិធីនៃសម័យប្រជុំលើកទី៦ រដ្ឋសភាវៀតណាម ​នីតិកាល ទី  ១៣ នារសៀលថ្ងៃទី ៤វិច្ឆិកា បណ្ដាសមាជិកសមាជិកាសភា ​បានពិភាក្សា តាម ក្រុមៗ អំពីការធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយ​ចំនួននៃសេចក្ដីសម្រេច ចិត្តលេខ៣៨ នាថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០០៤ របស់រដ្ឋ​សភា ស្ដីពីការផ្តួចផ្តើមគំនិត វិនិយោគកសាងផ្លូវហូជីមិញ និងគំរោងច្បាប់​គយធ្វើវិសោធនកម្ម។           ​ នាព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសផាបានប្រមូលនៅសាល ប្រជុំ ​​ស្ដាប់របាយការណ៍របស់គណហកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម​អធិប្បាយ ទទួលយក និងកែសម្រួលសេចក្ដីព្រាងច្បាប់អនុវត្តការសន្សម​សំចៃ  ប្រឆាំងនឹងការខ្ជះខ្ជាយ (ធ្វើវិសោធនកម្ម) និងពិភាកសាអំពីខ្លឹមសារមួយចំនួន នៅមានការខ្វែងគំនិតនៃសេក្ដីព្រាងច្បាប់នេះដែរ៕