រដ្ឋសភាវៀតណាមធ្វើវិសោធនកម្មច្បាប់ដើម្បីទាក់ទាញវិនិយោគ
28/05/2013 10:24
(VOV)_គំរោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រា មួយចំនួន នៃច្បាប់ពន្ធបង្កើនតម្លៃបន្ថែម ជាខ្លឹមសារដែលបាន បណ្ដាសមាជិកសភាពិភាក្សានៅសម័យប្រជុំលើកទី៥រដ្ឋសភា វៀតណាម នីតិកាលទី ១៣ នារសៀលថ្ងៃទី ២៨ ឧសភា។

(VOV)_គំរោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់ ពន្ធបង្កើនតម្លៃបន្ថែម ជាខ្លឹមសារដែលបានបណ្ដាសមាជិកសភាពិភាក្សានៅសម័យ ប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នារសៀលថ្ងៃទី ២៨ ឧសភា។ បណ្ដាមតិបានកត់សម្គាល់នូវការជះឥទ្ធិពលយ៉ាងសកម្ម របស់ ច្បាប់ពន្ធបង្កើនតម្លៃ បន្ថែម ទៅលើវិស័យជាច្រើន របស់ខឿនសេដ្ឋកិច្ច សង្គម រួមចំណែកជំរុញផលិតកម្ម …។ល។ ទន្ទឹមនឹងនោះ បណ្ដាដំណាងក៏បានស្នើថា÷ គំរោងការធ្វើវិសោធនកម្ម ត្រូវ ឆ្ពោះ ទៅ យុទ្ធសាស្ត្រកែលំអរពន្ធ ក្នុងដំណាក់កាល ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ និង យកចិត្តទុកដាក់ដល់ចរិតលក្ខណះស្ថិរភាពចីរភាពនៃគំរោងការណ៍ច្បាប់។ លោក Duong Quang Son សមាជិកសភា មណ្ឌលBac Kan បានផ្តល់មតិថា÷ “ គំរោងច្បាប់នេះត្រូវកំណត់ច្បាស់លាស់រាល់បទដ្ឋាននៃក្រុមមុខសញ្ញាត្រូវហូត ពន្ធ។ ទន្ទឹមនឹងនោះ កាត់បន្ថយមុខទំនិញមិនបានហូតពន្ធ និងក្រុមមុខទំនិញត្រូវហូត ពន្ធ កំរិត៥%។ ការកំណត់នេះគឺ ដើម្បីឈានទៅដល់ការអនុវត្តកំរិតហូតពន្ធតែមួយ ក៏ដូចជា បង្កលក្ខណះងាយស្រួល សំរាប់អង្គភាពអាជីវកម្ម អនុវត្តបណ្ដាការកំណត់ អំពីពន្ធដែរ៕” សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ (TTXVN)
Related





