VOV WorldVOV World
រដ្ឋសភាវៀតណាមមានគោលបំណងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ
20/08/2015 11:00
(VOV)_នារសៀលថ្ងៃទី១៩ សីហា នៅទីៅក្រុងហាណូយ នៅក្នុងជំនួប​សន្ទនាជាមួយឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani
រដ្ឋសភាវៀតណាមមានគោលបំណងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ (VOV)_នារសៀលថ្ងៃទី១៩ សីហា នៅទីៅក្រុងហាណូយ នៅក្នុងជំនួប​សន្ទនា ជាមួយឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani ក្នុង​ឱកាសមក ទទួលបេសកកម្មការទូតថ្មីនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖ រដ្ឋសភាវៀតណាម​សូម​ស្វាគមន៍ និង​សហប្រតិ​បត្តិការ ស្អិតរមួតជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីជំរុញទំនាក់​ទំនងសហប្រតិបត្តិការ ចំ ណងមិត្តភាពរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ​ដើម្បីសន្តិភាព និងភាពសម្បូ រុងរឿង នៅក្នុងតំបន់និងអន្តរជាតិ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ ធ្ងន់ថា៖ រដ្ឋសភាវៀតណាម មាន​គោលបំណង​ជំរុញថែមទៀតកិច្ចសហប្រតិបត្តិ ការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ ដើម្បីចែក​រំលែកបទពិសោធន៍ក្នុងការងារ និតិបញ្ញាតិ្ត ឃ្លាំមើល ហើយជំរុញកិច្ចសហប្រតិ​បត្តិការរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរដើម្បីឆ្ពោះទៅគោលដៅ នាំតំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគីឡើងដល់៣ពាន់ លានដុល្លារអាមេរិក នាពេលខាងមុខនេះ។            ឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani បាន​សម្ដែង មោទនភាពដែលបានមកបំពេញបេសកកម្មនៅវៀតណាម ហើយមាន​គោលបំ ណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពលកម្ម ​កសិកម្ម ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ភាគីនិមួយៗ ដើម្បីសន្តិភាព  និងភាពសម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិផងដែរ៕

More