VOV WorldVOV World
រដ្ឋសភាវៀតណាមនិងគុយបាប្តេជ្ញារឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការ
16/02/2017 10:10
(VOVworld)-នារសៀលថ្ងៃទី១៥កុម្ភៈ នៅទីក្រុងឡាហាវ៉ាន់ ប្រធានរដ្ឋសភាគុយបា Esteban Lazo Hernández បានទទួលជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ក្នុងឱកាសមកបំពេញ
រដ្ឋសភាវៀតណាមនិងគុយបាប្តេជ្ញារឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការ
ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ទទួលជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong (រូបថតៈ Vũ Lê Hà/TTXVN​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​) (VOVworld)-នារសៀលថ្ងៃទី១៥កុម្ភៈ នៅទីក្រុងឡាហាវ៉ាន់ ប្រធានរដ្ឋសភាគុយបា   Esteban Lazo Hernández បានទទួលជួបជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោក ស្រី Tong Thi Phong ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅគុយបាជា ផ្លូវការ។ ក្នុងជំនួបនេះ ប្រធានរដ្ឋសភាគុយបា  Esteban Lazo Hernández បាន លើកត្រដែត ចំពោះអត្តន័យនៃទំនាក់ទំនងមិត្តភាពនិងចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រជា ជនវៀតណាមជាមួយប្រជាជនគុយបា ជាពិសេសគឺរវាងស្ថាប័នរដ្ឋ សភានៃប្រទេស ទាំងពីរ។ ប្រធានរដ្ឋសភាគុយបាមានបំណងចែករំលែកបទពិសោធ ន៍ជាមួយវៀត ណាមលើវិស័យមួយចំនួនព្រមទាំងរំលឹកឡើងវិញនូវសក្កានុភាព សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។         រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន អះអាងថា បក្ស​ រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការ រីក ចំរើនរបស់ប្រទេសគុយបានិងជឿជាក់ថា ប្រជាជនគុយបន្តទទួលបានសមិទ្ធិជា ច្រើនថែមទៀតសម្រាប់កិច្ចការកសាងនិងការពារប្រទេសគុយបាសង្គមនិយម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិត្តគុយបាផងដែរ៕