រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ
29/09/2016 10:36
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសម្ដែងការគួសម ប្រធានរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Ma Uyn Khai Than។ នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋសភានៃប្រទេសទាំងពីរត្រូវបន្តជំរុញខ្លាំង
_copy.jpg)
រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ (VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសម្ដែងការ គួសម ប្រធានរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Ma Uyn Khai Than។ នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយរដ្ឋសភានៃ ប្រទេសទាំងពីរត្រូវបន្តជំរុញខ្លាំង កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ ពិ សេសគឺក្នុងការកសាងយន្តការ ប្រព័ន្ធច្បាប់ រួមសហការជិតស្និទ្ធិ និងប្រសិទ្ធិភាពនៅ វេទិកាអន្តរសភាតំបន់និងអន្តរជាតិ។ រីឯ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Ma Uyn Khai Than បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ខ្លាំងក្លារបស់វៀតណាម ក្នុង រយៈពេលកន្លងទៅ ហើយមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍របស់វៀតណាម។ ក៏ក្នុងព្រឹកថ្ងៃទី២៩ កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និង គណៈប្រតិភូរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាជាន់ទាបមី យ៉ាន់ម៉ាំ លោក Uyn Min ផងដែរ៕
Related





