VOV WorldVOV World
រដ្ឋសភាវៀតណាមនិងអ៊ុយក្រែនបង្កើនកិច្ចសហប្រតិបត្តិការ
06/12/2013 07:05
(VOVworld) – បន្តដំណើរទស្សនកិច្ចនៅអ៊ុយក្រែន នាថ្ងៃទី ៥ វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son បានជួបជាមួយអនុប្រធាន ទី ១ នៃរដ្ឋសភាអ៊ុក្រែន លោក Igor Katlenik។
រដ្ឋសភាវៀតណាមនិងអ៊ុយក្រែនបង្កើនកិច្ចសហប្រតិបត្តិការ
ភាគី ទាំង ២ ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែកបទពិសោធន៍លើ វិស័យនិតិបញ្ញត្តិ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង ២។  (Image: VOV) (VOVworld) – បន្តដំណើរទស្សនកិច្ចនៅអ៊ុយក្រែន នាថ្ងៃទី ៥ វិច្ឆិកា អនុប្រធានរដ្ឋសភា វៀតណាម លោក Huynh Ngoc Son  បានជួបជាមួយ អនុប្រធានទី ១ នៃរដ្ឋសភាអ៊ុក្រែន លោក Igor Katlenik។ ក្នុងជំនួបនេះ អនុប្រធានទី ១ នៃរដ្ឋសភាអ៊ុក្រែន លោក Igor Katlenik បានចាត់ទុកថា៖ ភាគី ទាំង ២ ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែកបទពិសោធន៍លើ វិស័យនិតិបញ្ញត្តិរួមចំណែកក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំង ២។ រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោក  Huynh Ngoc Son  ​ បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៏របស់អ៊ុក្រែននាពេលថ្មីៗ នេះហើយសប្បាយ រីករាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ អនុប្រធាន រដ្ឋសភាវៀតណាមជឿជាក់ថា៖ ដំណើរទស្សនកិច្ចរបស់លោកនឹងរួម ចំណែកជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ន្ធនិតិបញ្ញត្តិនៃប្រទេសទាំង ២ ។ អនុប្រធានរដ្ឋសភា Huynh Ngoc Son  បាន អះអាងថា៖ “រដ្ឋសភាវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុង ទំនាក់ទំ នងរវាងប្រទេសទាំង ២ និងរដ្ឋសភាទាំង ២។ តាមរយៈបណ្ដាដំណើរ ទស្សនកិច្ចនិងការផ្លស់ប្តូរគណៈប្រតិភូជាន់ខ្ពស់មកភាគីទាំង ២ បានបង្កើត ទំនុក ទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក។ វៀតណាមនិងអ៊ុក្រែនបាន​សហប្រតិបត្តិការនិងគាំទ្រគ្នាលើវេទិការអន្តរជាតិនានា។ ប៉ុន្តែ បើប្រៀបនឹងសក្តា នុភាពរបស់ប្រទេសទាំង ២ នៅមានគំរិត ជាពិសេសលើវិស័យពាំណិជ្ជកម្មនិង  វិនិយោគ។” មុននោះ អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son  បានជួប​សន្ទនាជាមួយប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងការពារប្រទេសអ៊ុក្រែន លោក Vladimir Litvyn៕