VOV WorldVOV World
រដ្ឋសភាវៀតណាមបញ្ចប់១ថ្ងៃកន្លះពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
01/11/2013 10:19
Vovworld-រដ្ឋសភាវៀតណាមបញ្ចប់១ថ្ងៃកន្លះពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមវាយតំលៃរួមអំពីសម័យពិភាគ្សា
រដ្ឋសភាវៀតណាមបញ្ចប់១ថ្ងៃកន្លះពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)         Vovworld-រដ្ឋសភាវៀតណាមបញ្ចប់១ថ្ងៃកន្លះពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមវាយតំលៃរួមអំពីសម័យពិភាគ្សា អនុប្រធានរដ្ឋសភាវៀតណាម​ លោក​ស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា មានសមាជិកសមាជិការសភា​ ជាង​៦០នាក់ចុះឈ្មោះថ្លែងមតិនិងសមាជិករដ្ឋាភិបាល៥រូបចូលរួមបកស្រាយ។ បរិយាកាសពិភាគ្សាស្មោះត្រង់ខ្លឹមសារជ្រាលជ្រៅលើវិស័យជាច្រើន។         បន្តរួមមតិអំពីសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១វិច្ឆិកា ក្រៅពីខ្លឹមសារអំពីរៀបចំ​រចនា​ សម្ព័ន្ធ​ខឿនសេដ្ឋកិច្ចឡើងវិញ អំពីគោលដៅអភិវឌ្ឍន៍ក្នុងរយៈពេល២ឆ្នាំ ២០១៤ -២០១៥ បណ្ដាដំណាងក៏បានស្នើររដ្ឋាភិបាលយកចិត្តទុកដាក់ថែមទៀតជាងដល់​បណ្ដាកញ្ចប់ជំរុញសេដ្ឋកិច្ច។ ក្នុងនោះគួរឲ្យយកចិត្តទុកដាក់គឺជំរុញការប្រើប្រាស់​ក្នុងវិស័យសាងសង់ផ្ទះនៅ។ លោក Vo Kim Cu សមាជិកសភាមណ្ឌល Ha Tinh បានស្នើរថា៖         “សូមស្នើរកសាងផែនការគួរផ្សាភ្ជាប់នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ពីព្រោះគួរយកចិត្តទុកដាក់អាទិភាពសមស្របបណ្ដាប្រភពកំលាំងដើម្បីកសាង​ប្រព័ន្ធផែនការមានចរិតលក្ខណៈយុទ្ធសាស្ត្ររយៈពេលវែង។ បន្ទាប់នោះមាន​គោល​នយោបាយវិនិយោគសមស្របដើម្បីបង្កើននូវតំលៃសេដ្ឋកិច្ច។”         ត្រូវមានផែនការរយៈពេលវែងនិងដំណោះស្រាយមេដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ នោះជាមតិរបស់អ្នកបោះឆ្នោតជាច្រើនក្នុងពេលតាមដានសម័យពិភាគ្សា​អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់រដ្ឋសភានាព្រឹកថ្ងៃទី១វិច្ឆិកា។         បញ្ហាមួយក្នុងចំណោមបញ្ហាត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់នា​បច្ចុប្បន្ន គឺការងារធ្វើ។ លោក Tran Quoc Dinh នៅខ័ណ្ឌ Hai Ba Trung ទីក្រុង​ហាណូយបាន ចាត់ទុកថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជាពិសេសដោះស្រាយ​ការងារធ្វើសំរាប់ យុវជន ពិសេសគឺយុវជននៅដំបន់ជនបទ ដំបន់ជនរួមជាតិជា​ជនជាតិភាគតិច។         “បើចង់ឲ្យសង្គមឈានឡើងនោះ ត្រូវធានាជីវភាពរស់នៅ ការងារធ្វើ សង្គម​ ទើប​នឹងបានលើកកំពស់។ នាបច្ចុប្បន្ន ឪពុកម្ដាយជាច្រើននាក់ចិញ្ចឹមកូនដល់​ អាយុ​២៣ឆ្នាំហើយក្រោយនោះនៅត្រូវថែទាំទៀតដោយសារគ្មានការងារធ្វើ៕”