រដ្ឋសភាវៀតណាមដំណើរការបោះឆ្នោតទំនុកទុកចិត្តជាលើកដំបូង
10/06/2013 08:18
ដោយមានសំលេងគាំទ្រជាង៩៥% ព្រឹកថ្ងៃទី១០មិថុនា សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានអនុម័តលើបញ្ជីរាយនាម បោះឆ្នោតទំនុកទុកចិត្ត ចំពោះដំណែងចំនួន៤៧បោះឆ្នោតដោយរដ្ឋសភា។ក្នុង នោះមានដំណែងជាប្រធានរដ្ឋ ប្រធានរដ្ឋភានិងនាយករដ្ឋមន្រ្តី។

Vovworld-ដោយមានសំលេងគាំទ្រជាង៩៥% ព្រឹកថ្ងៃទី១០មិថុនាសម័យប្រជុំ លើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុម័តលើបញ្ជីរាយនាម បោះ ឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន៤៧បោះឆ្នោតដោយរដ្ឋសភា។ក្នុងនោះ មានដំណែងជាប្រធានរដ្ឋ ប្រធានរដ្ឋភានិងនាយករដ្ឋមន្រ្តី។ មុននោះក្នុងរបាយការណ៍ស្តីពីបញ្ហានេះប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung បានអោយដឹងថា៖នេះជាលើកដំបូងដែលរដ្ឋសភាអនុវត្តសិទ្ឋិឃ្លាំមើល កំពូលរបស់ខ្លួនចំពោះបញ្ហាកម្មាភិបាល។លោកជឿជាក់ថា៖រដ្ឋសភានឹងសំរេចភារកិច្ច ដ៍សែនសំខាន់របស់ខ្លួននេះចំពោះមុខបក្សរដ្ឋជាពិសេសគឺអ្នកបោះឆ្នោត។ លោក Nguyen Sinh Hungគូសបញ្ជាក់ថា៖“ យើងនឹងអនុវត្តឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន ចំពោះមុខប្រជាជន បក្សនិងរដ្ឋ ។ដំ ណើរបោះឆ្នោតរួមមានចំណែកទាំង៤។ទី១គឺ រដ្ឋសភាសំរេចបញ្ជិរាយនាមបោះឆ្នោតទំនុកទុកចិត្ត។ទី២គឺពិភាក្សតាមក្រុមៗអំពី ការបោះឆ្នោតទំនុកទុកចិត។ទី៣គឺរដ្ឋសភា ដំ ណើរបោះឆ្នោត។ទី៤គឺ រដ្ឋសភាប្រកាស លទ្ឋផលបោះឆ្នោតទំនុកទុកចិតនិងវអនុម័តលើសេចក្តីសំរេចចិត្តបោះឆ្នោតទំនុកទុក ចិត្ត “។ រដ្ឋសភាវៀតណាមដំណើរការបោះឆ្នោតទំនុកទុកចិត្តជាលើកដំបូង(រូបថតVNA)។ កាសែតជាច្រើនរបស់វៀតណាមក្នុងច្បាប់ចេញនាថ្ងៃទី១០មិថុនាបានចុះផ្សាយពត៌មាន ស្តីពីការដែលរដ្ឋសភាវៀតណាមដំ ណើរការបោះឆ្នោត ទំនុកទុកចិតជាលើកដំបូង។កា សែត Quan doi nhan dan អះអាងថា៖ប្រការនេះបញ្ជាក់ពីការបោះជំហានថ្មីក្នុងសិទ្ឋិឃ្លាំមើល ចំពោះការងារកម្មាភិបាល។អត្ថបទដែលបានចុះផ្សាយលើកាសែត Tuoi tre ចាត់ទុកថា៖ ការបោះឆ្នោត ទំនុកទុកចិត្តបានឆ្លុះបញ្ចាំជំនឿជឿជាក់របស់រដ្ឋសភានិងអ្នកបោះឆ្នោត រាប់លាននាក់ចំពោះកម្មាភិបាលស្នូលក្នុងក្បាលម៉ាស៊ីនគ្រប់គ្រងនិងចាត់ចែងការ ប្រទេសជាតិ៕
Related





