រួមគោលដៅអភិវឌ្ឍន៍ចីរភាពដំបន់ទន្លេមេគង្គ
27/03/2014 10:58
Vovworld-នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយបណ្ដាគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសសមាជិកគណៈកម្មាធិការទន្លេមេគង្គគឺឡាវ កម្ពុជា ថៃនិងប្រទេសដៃគូរសន្ទនាចំនួន២គឺចិននិងមីយ៉ាន់ម៉ា

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV) Vovworld-នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយបណ្ដាគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសសមាជិកគណៈកម្មាធិការទន្លេមេគង្គគឺ ឡាវ កម្ពុជា ថៃនិងប្រទេសដៃគូរសន្ទនាចំនួន២គឺចិននិងមីយ៉ាន់ម៉ា ដៃគូរអភិវឌ្ឍន៍អ្នកធ្វើហិរញ្ញប្បទានអង្គការអន្តរជាតិចូលរួមសន្និសីទជាន់ខ្ពស់លើកទី២គណៈ កម្មាធិការទន្លេមេគង្គនាថ្ងៃទី៥មេសាខាងមុខនៅទីក្រុងហូជីមិញ។ ជាមួយប្រធានបទ “សន្តិសុខប្រភពទឹក ថាមពលនិងស្បៀងអាហារក្នុង កាលៈទេសៈបំរែបំរួលអាកាសធាតុនៅដំបន់ទន្លេមេគង្គ” សន្និសីទលើកនេះបន្តអះអាងកិច្ចសន្យាសហប្រតិបត្តិការអន្តរព្រំដែនអំពីការអភិវឌ្ឍន៍ចីរភាពធនធាន ទឹកថាមពលនិងស្បៀងអាហារ។ នៅសន្និសីទកាសែតអន្តរជាតិនាថ្ងៃទី២៧មិនា នៅទីក្រុងហាណូយ លោក Le Duc Trung ប្រធានការិយាល័យអចិន្ត្រៃយ៍គណៈ កម្មាធិការទន្លេមេគង្គវៀតណាមបានឲ្យដឹងថា៖ “សន្និសីទជាន់ខ្ពស់គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិលើកទី២ត្រូវបាន រៀបចំក្នុងកាលៈទេសៈដំបន់ទន្លេកំពុងជួបសំពាធជាច្រើនអំពីតំរូវការអភិវឌ្ឍន៍និង ចំនួនប្រជាជនកើនឡើង ពិសេសគឺសកម្មភាពអភិវឌ្ឍន៍វារីអគ្គិសនី កសិកម្ម ជលផលគមនាគមន៍។ ហេតុនេះហើយ សន្និសីទលើកនេះ បណ្ដាថ្នាក់ដឹកនាំនឹង ពិភាគ្សាអំពីឱកាសការសាកល្បងរបស់ដំបន់ទន្លេមេគង្គ តួនាទីរបស់គណៈ កម្មាធិការទន្លេមេគង្គអន្តរជាតិក្នុងដំណាក់កាលថ្មី ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដំបន់ដើម្បីជំរុញប្រើប្រាស់និងអភិវឌ្ឍន៍ចីរភាពទន្លេមេគង្គចំពោះមុខនឹងការ សាកល្បងដែលកំពុងបានដាក់ចេញ៕”
Related




