VOV WorldVOV World
រួមមតិចំពោះសន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១។
04/05/2013 08:45
VOV-បណ្ដាខ្លឹមសារត្រូវបានពិភាគ្សានៅសន្និបាត លើកទី៧គណៈកម្មាធិការ​មជ្ឈឹមបក្សនីតិកាលទី១១ បន្តទទួលបានការយកចិត្តទុកដាក់ដ៏ទូលំទូលាយ របស់​កម្មាភិបាលបក្ខជនក្នុងទូទាំងប្រទេស។
រួមមតិចំពោះសន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១។
សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១ (vov.vn)         VOV-បណ្ដាខ្លឹមសារត្រូវបានពិភាគ្សានៅសន្និបាតលើកទី៧គណៈកម្មាធិការ​មជ្ឈឹមបក្សនីតិកាលទី១១បន្តទទួលបានការយកចិត្តទុកដាក់ដ៏ទូលំទូលាយរបស់​កម្មាភិបាលបក្ខជនក្នុងទូទាំងប្រទេស។ លោក Nguyen Thuan ប្រធានសមាគម​កាកបាតក្រហមទីក្រុង Da Nang បានចាត់ទុកថា៖         “ខ្លឹមសារចំនួន៦ដែលត្រូវបានយកមកពិភាគ្សានៅសន្និបាតបានទាក់ទិន ដល់ជីវភាពរស់នៅទាំងស្រុងរបស់ប្រជាជន ក្នុងនោះយើងខ្ញុំយកចិត្តទុកដាក់​ ដល់​ការងារចលនាប្រជាជន។ គណៈបក្សនយោបាយណារដ្ឋាភិបាលណាមើល ងាយ​សិទ្ធិ​និងផលប្រយោជន៍របស់ប្រជាជនគឺពិបាកដឹកនាំបាន។ ដូច្នេះខ្លឹមសារ ទី២នៃ​សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សលើកទី៧យកចិត្តទុកដាក់ដល់ ការងារចលនាប្រជាជនរបស់បក្ស គ្រប់សកម្មភាពរបស់បក្សរដ្ឋក៏ដូចជារដ្ឋ អំណាចសុទ្ធតែដើម្បី​ប្រជាជនគឺសមស្រប និងត្រឹមត្រូវ។”         រីឯលោក Nguyen Xuan Tung លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស​ សង្កាត់ Hoa Thuan Tay ខ័ណ្ឌ Hai Chau ទីក្រុង Da Nang បានចាត់ទុកថា គណៈ​កម្មាធិការមជ្ឈឹមបក្សត្រូវបន្តអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤អំពីការ កសាងបក្ស។         “រយ់ពេលអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ត្រូវនិយាយថាទទួល បានប្រសិទ្ធភាពជាជំហានដំបូងបង្កើតទំនុកទុកចិត្តចំពោះប្រជាជន។ សង្ឃឹម ថា នៅសន្និបាត​មជ្ឈឹមលើកទី៧លើកនេះ ការិយាល័យនយោបាយក៏គួរបន្ត សង្កត់ធ្ងន់និងអនុវត្ត​សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤មានចរិតលក្ខណៈយូ អង្វែង៕”