រួមដៃបើកចេញអនាគតដ៏ល្អប្រសើរសំរាប់ទំនាក់ទំនងចិន-វៀតណាម
05/11/2015 09:08
(VOVworld) - រួមដៃបើកចេញអនាគតដ៏ល្អប្រសើរសំ រាប់ទំនាក់ទំនងចិន-វៀតណាម។នេះជាចំណងជើងនៃ អត្ថបទសរសេររបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ ចិនលោក Xi Jinping ដែលបានចុះផ្សាយលើកាសែត Nhan Dan ក្នុងច្បាប់ចេញ នាថ្ងៃទី៥ វិច្ចិកា។

(VOVworld) - រួមដៃបើកចេញអនាគតដ៏ល្អប្រសើរសំរាប់ទំនាក់ទំនងចិន-វៀត ណាម។នេះជាចំណងជើងនៃអត្ថបទសរសេររបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ ចិនលោក Xi Jinping ដែលបានចុះផ្សាយលើកាសែត Nhan Dan ក្នុងច្បាប់ចេញនាថ្ងៃ ទី៥ វិច្ចិកា។ក្នុងអត្ថបទនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជាអ្នកជិតខាងមិត្ត ភាព ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិនមានចំណងមិត្តភាពតាំងពីយូរ ណាស់មកហើយ។ក្នុងសម័យកាលថ្មីនេះ ដោយមានឧត្តមគតិនិងជំនឿជាក់ស្រ ដៀងគ្នា វៀតណាមនិងចិនបានជួយឧបត្ថម្ភនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុ កសាងលិទ្ធិសង្គមនិយម ធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែសម្បូរបែប ផលប្រយោជ ន៍រួមកាន់តែបានទូលំទូលាយ ដណ្ដើមបានសមិទ្ធិផលសហប្រតិ បតិ្តការជាក់ស្ដែង ជាច្រើន។ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយសំដៅជំរុញកិច្ចសហប្រតិបតិ្តការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជ កម្ម។ប្រការគួរឲ្យកត់សំគាល់មួយទៀតនោះគឺ ភាគី ទាំងពីបានដោះស្រាយបាន នូវបញ្ហាព្រំដែនលើដីគោកនិងឈូងសមុទ្រភាគខាងជើងតាមនោះបង្កើតមូលដ្ឋាន រឹងមាំសំរាប់ស្ថិរភាព សន្តិសុខនិងវឌ្ឍនភាពរួមនៅ តំបន់ព្រំដែននៃប្រទេសទាំង ពីរ។លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping បានអះអាងថា ការអភិ វឌ្ឍន៍ចំណងមិត្តភាពចិន-វៀតណាមមិនត្រឹមតែជា ភារកិច្ចសំខាន់ដែលប្រវត្តិ សាស្ត្រប្រគល់ជូនប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការរួម សមស្របនឹងផល ប្រយោជន៍យុទ្ធសាស្ត្រនៃភាគីទាំងពីរទៀតផង៕
Related





