VOV WorldVOV World
រុស្ស៊ី ចិនអំពាវនាវរងចាំលទ្ធផលស៊ើបអង្កេតរបស់ក្រុមអធិការអ.ស.បប្រចាំនៅស៊ីរី
30/08/2013 10:19
ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានអ្នកសាព័ត៌មាន រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ឲ្យដឹងថា
រុស្ស៊ី ចិនអំពាវនាវរងចាំលទ្ធផលស៊ើបអង្កេតរបស់ក្រុមអធិការអ.ស.បប្រចាំនៅស៊ីរី
ក្រុមអធិការអ.ស.បកំពុងបំពេញការងារនៅស៊ីរី (រូបថតៈ go.vn) (VOVworld)-សភាពការណ៌កំពុងក្តៅគុះកជំវិញចរន្តប្រតិកម្មបញ្ច្រាសគ្នា ទាក់ទិនដល់ លទ្ធភាពធ្វើអន្តរាគមន៌យោធាទៅលើស៊ីរី។​ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានអ្នកសាព័ត៌មាន រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi  ឲ្យដឹងថា សព្វថ្ងៃប៉េកាំងកំពុងតាមដានជាប់ ជានិច្ចរាល់បំរែបំរួលថ្មីបំ ផុតនៅស៊ីរី ព្រមទាំងជម្រុញភាគីទាក់ទិននានាអត់ធ្មត់ក្នុង វិបត្តិនេះ។ ក្នុង ថ្ងៃដ៏ដែល ថ្លែងមតិក្នុងការជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប លោក Ban Ki-moon នៅទីក្រុងឡាអ៊េ (ហូឡុង) អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Gennady Gatilov បានរិះគន់ចំពោះការដែលប្រទេសមួយចំនួន បានប្រកាសផែន ការយោធាសំដៅទៅលើស៊ីរី ជាសកម្មភាពរករឿងដោយចំហរចំពោះធម្មនុញ្ញអ.ស.ប ក៏ដូចជារាល់បទដ្ឋានផ្សេងៗទៀតនៃច្បាប់អន្តរជាតិ។           ក្នុងប្រតិកម្មដើមដំបូង១ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ស្រី Caitlin Hayden នាថ្ងៃទី២៩សីហា ឲ្យដឹងថា ប្រធានាធិបតី Barack Obama នឹងមានសកម្មភាពសំដៅធានាផលប្រយោជន៌ខ្ពស់បំផុតរបស់អាមេរិកក្នុងបញ្ហាស៊ីរី។ ក្នុងថ្ងៃដ៏ដែល អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ឲ្យដឹងថា លោកបានជួប សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Obama និង សំណូមពរបណ្តាប្រទេសមហា អំណាច​ កុំប្រញ៉ាប់ប្រញ៉ាល វាយប្រហាស៊ីរី រហូតដល់ពេល ដែលក្រុមអធិការ របស់អ.ស.បសម្រេចបានកិច្ចការរបស់ខ្លួន។ លោក Ban Ki-moon ឲ្យដឹងថែមទៀត ថា ក្រុមអធិការអ.ស.ប នឹងចាកចេញពីស៊ីរីនាថ្ងៃទី៣១សីហាឆ្នាំ២០១៣នេះ៕