រុស្ស៊ីចោទប្រកាន់ទួរគីរំលោភលើសន្ធិសញ្ញាលំហអាកាសបើកទូលាយ
04/02/2016 08:45
(VOVworld) – ទំនាក់ទំនងរវាងរុស្ស៊ីនិងទួរកីកាន់តែ អាក្រក់ទៅៗក្នុងពេលដែល ថ្ងៃទី ៣ កុម្ភៈ នាយកនាយ កដ្ឋានឃ្លាំមើលការអនុវត្តបណ្ដាសន្ធិសញ្ញារបស់ ក្រសួងការពារជាតិរុស្ស៊ី លោក Sergei Ryzkov បាន ឲ្យដឹងថា៖ ទួរគីបាន បដិសេធរុស្ស៊ីដំណើការជើង ហោះហើរយាមល្បាតចាប់ពីថ្ងៃទី ១ ដល់ទី ៥ កុម្ភៈ ឆ្នាំ២០១៦លើដែនអាកាសទួរគីក្នុងក្របខ័ណ្ឌ សន្ធិសញ្ញាលំហអាកាសបើកទូលាយ។

រុស្ស៊ីចោទប្រកាន់ទួរកីរំលោភលើសន្ធិសញ្ញាលំហអាកាសបើកទូលាយ (Image: VNA) (VOVworld) – ទំនាក់ទំនងរវាងរុស្ស៊ីនិងទួរកីកាន់តែអាក្រក់ទៅៗក្នុងពេលដែល ថ្ងៃទី ៣ កុម្ភៈ នាយកនាយកដ្ឋានឃ្លាំមើលការអនុវត្តបណ្ដាសន្ធិសញ្ញារបស់ ក្រសួងការពារជាតិរុស្ស៊ី លោក Sergei Ryzkov បានឲ្យដឹងថា៖ ទួរគីបានបដិសេធ រុស្ស៊ីដំណើការជើងហោះហើរយាមល្បាតចាប់ពីថ្ងៃទី ១ ដល់ទី ៥ កុម្ភៈ ឆ្នាំ២០១៦ លើដែនអាកាសទួរគីក្នុងក្របខ័ណ្ឌសន្ធិសញ្ញាលំហអាកាសបើកទូលាយ។ តាម លោក Ryzkov ថា៖ ជើងហោះហើរយាមល្បាតរបស់រុស្ស៊ីតាមផែនការត្រូវដំណើរ ការក្នុងតំបន់ខ្សែព្រំដែនជាមួយស៊ីរីនិងបណ្ដាព្រលានយន្តហោះដែលប្រមូលផ្តុំ កងទ័ពជើងអាកាសរបស់ NATO។ ប៉ុន្តែ ភាគីទួរគីបានបដិសេធ សំណើររបស់ រុស្ស៊ី។ លោក Ryzkov បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនឹងមានប្រតិកម្មឲ្យ សមស្រប ចំពោះការរំលោភលើសន្ធិសញ្ញាលំហអាកាសបើកទូលាយរបស់ទួរគី។ ប្រធាន គណៈកម្មាធិការកិច្ចការបរទេសដុយម៉ាជាតិរុស្ស៊ី លោក Alexei Puskov បាន ប្រកាសនាថ្ងៃទី ៣ កុម្ភៈថា៖ ប្រសិនបើ NATO គាំទ្រសកម្មភាពពោលខាង លើរបស់ទួរគី រុស្ស៊ីនឹងពិនិត្យមើលឡើងវិញភាពចាំបាច់អនុវត្តកិច្ចសន្យារបស់ រុស្ស៊ីតាមសន្ធិសញ្ញាលំហអាកាសបើកទូលាយ៕
Related





