VOV WorldVOV World
រុស្ស៊ីចោទប្រកាន់លោកខាងលិចញុំញង់ការវិវាទនៅស៊ីរី
28/09/2012 08:27
ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin នាថ្ងៃទី២៧កញ្ញា បានចោទប្រកាន់ថា៖​គោលនយោបាយរបស់លោក ខាងលិចនាបច្ចុប្បន្នជាមូលហេតុដែលបង្កអស្ថិរភាពនៅ ពិភពអារ៉ាបនិងចាក់បន្ថែមប្រេងទៅលើភ្លើងស៊ីរី។
VOV-ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin នាថ្ងៃទី២៧កញ្ញាបានចោទប្រកាន់ថា៖​គោលនយោបាយរបស់លោកខាងលិចនាបច្ចុប្បន្នជាមូលហេតុដែលបង្កអស្ថិរភាព នៅពិភពអារ៉ាបនិងចាក់បន្ថែមប្រេងទៅលើភ្លើងស៊ីរី។នេះជាការថ្លែងមតិរបស់ លោក Vladimir Putin ក្នុងការជួបប្រាស្រ័យជាមួយប្រជាជននៅដំបន់ Ryazan  ភាគកណ្តាល រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin​បានលើកច្បាស់ថា៖បណ្តា គោលនយោ បាយរបស់លោកខាងលិចបាននិងកំពុងបណ្តាលឲ្យអស្ថិរភាព​នៅដំបន់ដែនដីនិង ប្រទេសជាតិជាច្រើនលើសកលលោកដែលក្នុងនោះមានស៊ីរីផង។ការពិនិត្យខ្លាំងរបស់  លោកVladimir Putinត្រូវបាននាំចេញ១ថ្ងៃក្រោយពីនាយករដ្ឋមន្រ្តីអង់ក្លេសលោក​David Cameron មានបទថ្លែងមតិនៅមហាសន្និបាទ​អ.ស.បដែលចាត់ទុកថា៖រុស្ស៊ីនិងចិនបាន ធ្វើឲ្យគេឈ្មោះនៃ​អ.ស.បអាក្រក់ទៅដោយការប្រើសិទ្ឋិបដិសេដ្ឋបទដាក់ទណ្ឌកម្មចំពោះ ស៊ីរី៕