រុស្ស៊ីចោទប្រកាសន់ទួរគីគាំទ្រ IS ប្រកបដោយសម្ងាត់
26/05/2016 10:40
(VOVworld) – ក្នុងសំបុត្រផ្ញើរមកអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon ដែល ត្រូវបានប្រកាសនាថ្ងៃទី ២៥ ឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បានចោទប្រកាន់ទួរគីផ្គត់ផ្គង់វត្ថុធាតុផ្ទុះសំរាប់ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។

រុស្ស៊ីចោទប្រកាសន់ទួរគីគាំទ្រ IS ប្រកបដោយសម្ងាត់ (Image: VNA) (VOVworld) – ក្នុងសំបុត្រផ្ញើរមកអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon ដែល ត្រូវបានប្រកាសនាថ្ងៃទី ២៥ ឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បានចោទប្រកាន់ទួរគីផ្គត់ផ្គង់វត្ថុធាតុផ្ទុះសំរាប់អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. បានឲ្យដឹងថា៖ បណ្ដាអ្នកជំនាញការបានវិភាគ ជាតិគីមីនៃវត្ថុធាតុផ្ទុះដែលប្រមូលពី IS នៅ ទីក្រុង Tikrit របស់អ៊ីរ៉ាក់និងទីក្រុង Kobani របស់ស៊ីរីសុទ្ធតែមានប្រភពដើមពី ទួរគី។ ទន្ទឹមនឹងនោះ លោក Churkin ក៏បានចោទប្រកាន់ ក្រុមហ៊ុនរបស់ទួរគី ចំនួន ៥ ដែលបានផ្គត់ផ្គង់សំរាប់ IS ជាតិគីមីដើម្បីបង្កើតវត្ថុធាតុផ្ទុះ។ ម៉ូស្គូ បានចាត់ទុកដែរថា៖ Ankara មានគោលដៅចូលរួមក្នុងសកម្មភាពរបស់ IS តាមរយៈ ការបង្កើតឱកាសសំរាប់អង្គការភេរវកម្មនេះកម្មសិទ្ធិគ្រឿងផ្សំឧប ករផ្ទុះដែលត្រូវបានប្រើប្រាស់ក្នុងបណ្ដាការវាយប្រហារភេរវកម្ម។ ប៉ុន្តែ ក្រសួង ការបរទេសទួរគីបានបដិសេធរាល់ ការចោទប្រកាន់ពោលខាងលើ៕
Related





.jpg)
