រុស្ស៊ីមិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសំរាប់អ៊ុយក្រែន
17/04/2015 08:26
(VOVworld) – រុស្ស៊ីនឹងមិនយល់ព្រមវិធានការរៀបចំរចនា សម្ព័ន្ធបំណុលឡើងវិញ ណាមួយសំរាប់អ៊ុយក្រែន។ រុស្ស៊ីបានទិញប័ញ្ណបំណុលអឺរ៉ូរបស់អ៊ុយក្រែនដែលមាន តំលៃ ៣ ពាន់លានដុល្លាអាមេរិកនៅក្លឹបអង់គ្លេស។

រុស្ស៊ីមិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសំរាប់អ៊ុយក្រែន (Image: VNA) (VOVworld) – រុស្ស៊ីនឹងមិនយល់ព្រមវិធានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ណាមួយសំរាប់អ៊ុយក្រែន។ រុស្ស៊ីបានទិញប័ញ្ណបំណុលអឺរ៉ូរបស់អ៊ុយក្រែនដែលមាន តំលៃ ៣ ពាន់លានដុល្លាអាមេរិកនៅក្លឹបអង់គ្លេស។ សេចក្តីប្រកាសពោលខាងលើ ត្រូវបានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បាននាំចេញនាថ្ងៃទី ១៦ មេសា ក្នុងពេលទទួលបានសំណួរអធិប្បាយស្តីអំពីមតិរបស់ សមភាគីអ៊ុយក្រែន លោកស្រី Natalia Yaresko។ លោក Siluanov បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនឹងរងចាំអ៊ុយ ក្រែនអនុវត្តកិច្ចសន្យារបស់ខ្លួន។ ក្នុងករណី Kiev មិនអនុវត្តកិច្ច សន្យានេះ រុស្ស៊ីនឹង ប្តឹងតវ៉ានៅតុលាកាអាជ្ញាកណ្ដាលតាមច្បាប់អង់គ្លេស។ មុននោះ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា៖ បណ្ដាប័ណ្ណបំណុលអឺរ៉ូដែលរុស្ស៊ីបានទិញចាំ បាច់ត្រូវបានចាត់ទុកដូចជាបណ្ដាប័ណ្ណបំណុលអឺរ៉ូផ្សេងៗទៀតរបស់អ៊ុយក្រែន៕
Related





