រុស្ស៊ី៖មនុស្សជាង២រយនាក់ប៉ះទង្គិចគ្នាបណ្ដាលឲ្យមានការស្លាប់និងរងរបួសជាច្រើន
15/05/2016 08:49
(VOVworld) - នាថ្ងៃទី១៤ ឧសភា ការប៉ះទង្គិចគ្នា ដោយប្រើប្រាស់កាំភ្លើងរវាងមនុស្សជាង២រយនាក់ បានកើតមានឡើងនៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និង២៩នាក់រងរបួស។

ប៉ូលីសចាប់ខ្លួនជនសង្ស័យមួយចំនួន (រូបថត៖RT) (VOVworld) - នាថ្ងៃទី១៤ ឧសភា ការប៉ះទង្គិចគ្នាដោយប្រើប្រាស់កាំភ្លើងរវាង មនុស្សជាង២រយនាក់បានកើតមានឡើងនៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី បណ្ដាលឲ្យ មនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់និង២៩នាក់រងរបួស។រឿងហេតុនេះកើត មានឡើងនៅឈាបនដ្ឋាន Khovanskoye ប៉ែកនិរតីរដ្ឋធានីម៉ូស្គូ។មន្ទីរមហាផ្ទៃម៉ូស្គូ បានប្រកាសថា មនុស្សជាង១រយនាក់ត្រូវចាប់ខ្លួន។តាមស្ថាប័ននេះថា ចូលរួមការ ប៉ះទង្គិចនេះមាន២ក្រុម ១ក្រុមមកពី “បណ្ដាប្រទេសសាធារណៈរដ្ឋ Caucasus ខាង ជើង និងក្រុមមួយទៀតមកពី បណ្ដាប្រទេសសាធារណៈរដ្ឋអាស៊ី កណ្ដាល។ការ ស៊ើបអង្កេតជាជំហានដំបូងបានសរឲ្យឃើញថា មូលហេតុនៃការ ប៉ះទង្គិចគឺផ្ដើម ចេញពីទំនាស់ក្នុងការបែងចែកតំបន់រកស៊ីនៅឈាបនដ្ឋាន Khovan- skoye។ បន្ទាប់ពីរឿងហេតុនេះ រុស្ស៊ីបានដាក់ពង្រាយទាហានជាង២០០រូបនៃកង សំដៅ ធានាសន្តិសុខនៅឈាបនដ្ឋាន Khovanskoye៕
Related





