VOV WorldVOV World
រុស្ស៊ីនិងទួរគីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន
11/03/2017 08:33
(VOVworld) – នាថ្ងៃទី ១០ មិនា ក្នុងក្របខ័ណ្ឌជំនួបចរ ចាររវាងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin និង សមភាគីទួរគី លោក Recep Tayip Erdogan នៅទីក្រុងម៉ូស្គូ ភាគីទាំងពីរបានចុះហត្ថលេខាលើរាល់ឯកសារសហប្រតិ បត្តិការ លើគ្រប់វិស័យក្នុងនោះមានកម្មវិធីសហប្រតិប ត្តិការក្នុងរយៈពេលមធ្យម លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម
រុស្ស៊ីនិងទួរគីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន
រុស្ស៊ីនិងទួរគីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន (VNA) (VOVworld) – នាថ្ងៃទី ១០ មិនា ក្នុងក្របខ័ណ្ឌជំនួបចរចាររវាងប្រធានាធិបតី  រុស្ស៊ី លោក Vladimir Putin និងសមភាគីទួរគី លោក Recep Tayip Erdogan នៅ ទីក្រុងម៉ូស្គូ ភាគីទាំងពីរបានចុះហត្ថលេខាលើរាល់ឯកសារសហប្រតិបត្តិការ លើគ្រប់វិស័យក្នុងនោះមានកម្មវិធីសហប្រតិបត្តិការក្នុងរយៈពេលមធ្យម លើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេសនិងវប្បធម៌រវាងរដ្ឋាភិ បាលរុស្ស៊ីនិង ទួរគីដំណាក់កាល​២០១៧-២០២០ អនុស្សារណៈយោគយល់គ្នាទៅ វិញទៅមកលើ វិស័យបណ្តុះបណ្ដាលកម្មាភិបាលការទូតនិងការផ្លាស់ប្តូរព័ត៌មាន សេចក្តីថ្លែង ការណ៍ស្តីពីផែនការសហប្រតិបត្តិការរវាងក្រសួងវប្បធម៌រុស្ស៊ីជាមួយ ក្រសួង វប្បធម៌និងទេសចរណ៍ទួរគីអំពីការរៀបចំឆ្នាំវប្បធម៌ទេសចរណ៍។ ថ្លែងមតិ បន្ទាប់ពីការចរចារ ប្រធានាធិបតីទួរគី លោក  Tayip Erdogan បានសង្កត់ធ្ងន់ ថា៖ ការចរចារលើកនេះមានអត្ថន័យដ៏សែនសំខាន់ក្នុងការជំរុញកិច្ចសហប្រតិ បត្តិការ ទ្វេភាគី។ ទំនាក់ទំនងទួរគីនិងរុស្ស៊ីទទួលបានការបោះជំហានយ៉ាង ច្បាស់លាស់ បើទោះបីជានៅមានបញ្ហាច្រើនដើម្បីដោះស្រាយក៏ដោយ។ រីឯខ្លួន វិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងដែរថា៖ ទំនាក់ទំនង រវាងរុស្ស៊ីនិងទួរគីបានវិលត្រឡប់មកផ្លូវសហប្រតិបត្តិការលើគ្រប់វិស័យវិញហើយ រុស្ស៊ីចាត់ទុកទួរគីគឺជាដៃគូសំខាន់បំផុតរបស់ខ្លួននិងមានគោលបំណងរក្សាការ សន្ទនានយោបាយនៅ ថ្នាក់ខ្ពស់បំផុត៕