VOV WorldVOV World
រុស្ស៊ីនិងអ៊ីរ៉ង់មានទស្សនៈឯកភាពអំពីបញ្ហាស៊ីរី
24/11/2015 08:28
(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី២៣ វិច្ឆិកា បាន មានជំនួបចរចារជាមួយអគ្គ មគ្គុទេសស្មារតីកំពូលអ៊ីរ៉ង់លោក Ali Khamenei ក្នុង នោះ សរឲ្យឃើញថា​ រុស្ស៊ីនិងអ៊ីរ៉ង់មានទស្សនៈឯក ភាពអំពីបញ្ហាស៊ីរី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងអគ្គមគ្គុទេសស្មារតីកំពូលអ៊ីរ៉ង់លោក Ali Khamenei (រូបថត៖Reuters) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី២៣ វិច្ឆិកា បានមាន ជំនួបចរចារជាមួយអគ្គមគ្គុទេសស្មារតីកំពូលអ៊ីរ៉ង់លោក Ali Khamenei ក្នុងនោះសរ ឲ្យឃើញថា​ រុស្ស៊ីនិងអ៊ីរ៉ង់មានទស្សនៈឯកភាពអំពីបញ្ហាស៊ីរី។ថ្លែងមតិបន្ទាប់ពីជំនួប ចរចារនេះ អ្នកនាំពាក្យនៃវិមាន Kremlin បានឲ្យដឹងថា ជំនួបចរចារពោលខាងលើ មានលក្ខណៈស្ថាបនាយ៉ាងពេញលេញ។ភាគីទាំងពីរក៏បានចាត់ទុកថា ការផ្លាស់ ប្ដូរណាក៏ដោយក្នុងក្បាលម៉ាស៊ីនដឹកនាំនៃស៊ីរីសុទ្ធតែត្រូវការដំណើរការតាមរយៈ ការបោះឆ្នោតដែរ។ នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាចេញផ្សាយ បទបញ្ញត្តិស្ដីពីការលុបចោលការដាក់កំហិតក្នុងកិច្ចសហប្រតិបតិ្តការរុស្ស៊ី-អ៊ីរ៉ង់ឲ្យ សមស្របទៅនឹងផែនការធ្វើសកម្មភាពទូទៅស្ដីពីកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះ៕