VOV WorldVOV World
រុស្ស៊ីបង្កើនទំនាក់ទំនងសេដ្ធកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន។
30/01/2012 10:23
ដំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ីនិងប្រទេស អាស៊ានទាំង១០ប្រទេសកាន់តែបានកើនឡើងក្នុង រយៈ ពេលកន្លងទៅនិងទទួលបាន កំរិត១៥ពាន់លាន ដូល្លារអាមេរីកក្នុង១ឆ្នាំ។
រុស្ស៊ីបង្កើនទំនាក់ទំនងសេដ្ធកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន។
រដ្ធមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov សេចក្តីប្រកាសនាថ្ងៃទី២៩មករារបស់រដ្ធមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រ Brunei បាន បញ្ជាក់ថា រុស្ស៊ីចាត់ទុកភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ជួរមុខគឺ បង្កើនទំនាក់ ទំនងសេដ្ធកិច្ច ពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន។ តាមរដ្ធមន្ត្រី ការបរទេស Lavrov ថាដំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ីនិងប្រទេស អាស៊ានទាំង១០ប្រទេស កាន់តែបានកើនឡើងក្នុងរយៈពេលកន្លងទៅ និងទទួលបានកំរិត១៥ពាន់លានដូល្លារអាមេរីកក្នុង១ឆ្នាំ។ បណ្ដាក្រសួង ស្ថាប័នរុស្ស៊ីបានរៀបចំរួចរាល់ដំណើរការសហប្រតិបត្តិការ សេដ្ធកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្ដាប្រទេសអាស៊ាន៕