VOV WorldVOV World
រុស្ស៊ីបន្តការខំប្រឹងប្រែងការទូតសំដៅស្វែងរកការដោះស្រាយសំរាប់វិបត្តិនយោបាយនៅអ៊ុយក្រែន
05/03/2014 09:01
(VOVworld) – នាថ្ងៃទី ៤ មិនា រដ្ឋាភិបាលរុស្ស៊ីបន្តការខំប្រឹងប្រែងការទូត សំដៅស្វែងរកការដោះស្រាយសំរាប់វិបត្តិនយោបាយនៅប្រទេសជិត ខាងអ៊ុយក្រែន។
រុស្ស៊ីបន្តការខំប្រឹងប្រែងការទូតសំដៅស្វែងរកការដោះស្រាយសំរាប់វិបត្តិនយោបាយនៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ មិនា រដ្ឋាភិបាលរុស្ស៊ីបន្តការខំប្រឹងប្រែងការទូត សំដៅស្វែងរកការដោះស្រាយសំរាប់វិបត្តិនយោបាយនៅប្រទេសជិតខាង អ៊ុយក្រែន។វិមាន Kremlin បានឲ្យដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយ ប្រធានរដ្ឋចិន លោក Xi Jinping។ ភាគីទាំង ២ បានឯកភាពអំពីទិសដៅ សកម្មភាពរបស់មូស្គូ នៅអ៊ុយក្រែន។ នេះគឺជាការបន្ធូស្រាលភាពតានតឹង នៅអ៊ុយក្រែននិងធានា សន្តិសុខសំរាប់ប្រជាពលរដ្ឋនិយាយភាសាររុស្ស៊ី នៅអ៊ុយក្រែន។ ក្នុងពេលនោះ មូស្គូនិង Kiev បានចាប់ផ្តើមបណ្ដាការចរចារ ថ្នាក់រដ្ឋមន្ត្រីសំដៅដោះស្រាយវិបត្តិ នៅប្រទេសនេះ។ ឆ្លើយតបនឹងការអំពាវនាវរបស់សហភាពអឺរ៉ុប (EU) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy រួមជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ កិច្ចការបរទេស និងសន្តិសុខរបស់ EU លោកស្រី Catherine Ashton នៅ រដ្ឋធានី Maldrid របស់ អេស្ប៉ាញ។ នាថ្ងៃដ៏ដែល តាមប្រភពព័ត៌មាននៃក្រសួងការបរទេសអ៊ីតាលីបាន ឲ្យដឹងថា៖ រុស្ស៊ីបានយល់ព្រមជួបធ្វើការជាមួយតំណាងនៃបណ្ដាប្រទេសជាសមាជិក អង្គការសន្ធិសញ្ញាអាតឡងទិកខាងជើង (NATO) នាថ្ងៃទី ៥ មិនា ដើម្បី ពិភាក្សាអំពីវិបត្តិនយោបាយនៅអ៊ុយក្រែន។ ក្នុងសន្និសីទកាសែតមុននោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន បដិសេធរាល់ការចោទប្រកាន់ អំពីការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅសាធារណៈស្វ័យរាជ្យ Crimea ។ លោក​ Putin ក៏បានចាត់ទុកថា​៖ អាមេរិកនិង EU កំពុងគាំទ្ររដ្ឋាភិបាលមិន ស្របច្បាប់ ដោយហេតុនេះ រដ្ឋាភិបាលនេះគ្មានឋានៈគតិយុត្តិអន្តរជាតិ ដើម្បីសម្រេចវាសនារបស់ប្រជាជាតិ។ ប្រតិកម្មចំពោះសេចក្តីថ្លែងការពោល ខាងលើ ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាត់ទុកថា៖ រុស្ស៊ី កំពុងធ្វើឯតោខ្លួនឯង។ ទោះបីជា រុស្ស៊ីមានផលប្រយោជន៍ត្រឹមត្រូវចំពោះ បំរែបំរួលនៅអ៊ុយក្រែនក្តី ប៉ុន្តែ នេះមិនមែនមានន័យថា៖ រុស្ស៊ីមានសិទ្ធិ ប្រើប្រាស់កំលាំងយោធាជាមធ្យោបាយយដើម្បីដាក់ឥទ្ធិពលរបស់ខ្លួនលើ ប្រទេសនេះទេ។ ស្តីអំពីការលំបាកខាងសេដ្ឋកិច្ចរបស់អ៊ុយក្រែន លោក Obama ក៏បានដាស់តឿន រដ្ឋសភាអាមេរិកនិងមូលនិធិអន្តរជាតិ (IMF) អនុម័តលើផែនការជួយឧបត្ថម្ភ​សេដ្ឋកិច្ចដែលមានតំលៃ ១ ពាន់លានដុល្លាអាមេរិកសំរាប់រដ្ឋាភិបាលបណ្តោះ អាសន្នរបស់អ៊ុយក្រែនឲ្យបានឆាប់។ ចំនួនប្រាក់នេះនឹងជួយឧបត្ថម្ភរដ្ឋាភិបាល បណ្តោះអាសន្ននៅអ៊ុយក្រែនរៀបចំការបោះឆ្នោតមុនកាលកំណត់នាខែ ឧសភា ខាងមុខ។ នាថ្ងៃដ៏ដែល រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើកិច្ចព្រមព្រៀងខ្ចីចំនួន ប្រាក់ ៦១០ លានអឺរ៉ូរបស់ EU សំដៅស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ៕

More