រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស
08/04/2014 06:54
(VOVworld) – ប្រធានគណៈកម្មាធិការសន្តិសុខនិងការពារ ប្រទេសចំណុះក្រុម ប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Viktor Ozerov នាថ្ងៃទី ៧ មេសា បានឲ្យ ដឹងថា៖ រុស្ស៊ីប្រតិបត្តិ តាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស

រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស (Image: Vietnam+) (VOVworld) – ប្រធានគណៈកម្មាធិការសន្តិសុខនិងការពារប្រទេសចំណុះក្រុម ប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Viktor Ozerov នាថ្ងៃទី ៧ មេសា បានឲ្យ ដឹងថា៖ រុស្ស៊ីប្រតិបត្តិតាមច្បាប់អន្តរជាតិក្នុងការដាក់ពង្រាយកងទ័ពនៅឯបរទេស និងបណ្ដាតំបន់នៅអ៊ុយក្រែនមិនអាចទាមទាឲ្យសហព័ន្ធរុស្ស៊ីដាក់ពង្រាយកំលាំង រក្សាសន្តិភាពរបស់រុស្ស៊ីនៅតំបន់របស់ខ្លួននោះទេ។ លោក Viktor Ozerov បាន ឲ្យដឹងថា៖ ទាហានរក្សាសន្តិភាពរុស្ស៊ីគ្រាន់តែដាក់ពង្រាយនៅតំបន់ដែនដីរបស់ ប្រទេសមួយផ្សេងក្នុងក្របខ័ណ្ឌការកំណត់អន្តរជាតិជាធរមានមិនមែនដោយ សំណូមពររបស់រដ្ឋអំណាចតំបន់ទេ។ លោក Viktor Ozerov បានលើកច្បាស់ថា៖ ប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តអំពីការដាក់ ពង្រាយទាហានរក្សាសន្តិភាព ពេលនោះ រុស្ស៊ីអាចចូលរួមកំលាំងរក្សាសន្តិភាព ដើម្បីរក្សាសន្តិសុខក្នុងតំបន់មួយ។ សេចក្តីថ្លែងការពោលខាងលើរបស់ លោក Viktor Ozerov ត្រូវបាននាំចេញ នាថ្ងៃដ៏ដែល បន្ទាប់ពីតំណាងក្រុមប្រឹក្សាខេត្ត Donetsk (ភាគខាងកើតអ៊ុយក្រែន) និងបាតុករគាំទ្រសហព័ន្ធភាវូបនីយកម្ម អ៊ុយក្រែនបានប្រកាសសេចក្តីថ្លែងការអំពីឯករាជ្យរដ្ឋរបស់សាធារណៈរដ្ឋ ប្រជាជន Donetsk ហើយស្នើឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដាក់ ពង្រាយកំលាំងរក្សា សន្តិភាពនៅខេត្តនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៧ មេសា ប្រធានាធិបតីបណ្តោះ អាសន្តអ៊ុយក្រែន លោក Oleksander Turchinov បានប្រកាសអំពីការបង្កើតគណៈកម្មាធិការប្រឆាំងវិបត្តិ ហើយនឹងជំរុញ យ៉ាងខ្លាំងរាល់សកម្មភាពរាំងស្កាត់ការបែងចែកដែនដី៕
Related
More




