VOV WorldVOV World
រុស្ស៊ីអាចធ្វើអោយអប្រតិកម្មនូវ​ប្រព័ន្ធ​កាំជ្រូចផ្លោងការពារជាតិNMDរបស់អាមេរិក
12/05/2012 08:18
ថ្លែងមតិនៅទីក្រុង Sochi នាថ្ងៃទី 11 ឧសភា ​ រដ្ឋមន្ត្រីស្ដីទី​ក្រសួង​ការពារ​ប្រទេសរុស្ស៊ី Anatoly Serdiukov បានប្រកាសថា៖ រុស្ស៊ីអាចប្រើប្រាស់​កាំជ្រូច​ Iskander ដើម្បីវាយ ស្ទាក់បណ្ដាកាំជ្រូច និងធ្វើអោយអប្រតិកម្មនូវ​ប្រព័ន្ធ​កាំជ្រូចផ្លោងការពារជាតិ NMD របស់អាមេរិក។
រុស្ស៊ីអាចធ្វើអោយអប្រតិកម្មនូវ​ប្រព័ន្ធ​កាំជ្រូចផ្លោងការពារជាតិNMDរបស់អាមេរិក
ថ្លែងមតិនៅទីក្រុង Sochi នាថ្ងៃទី 11 ឧសភា ​ រដ្ឋមន្ត្រីស្ដីទី​ក្រសួង​ការពារ​ប្រទេសរុស្ស៊ី  Anatoly Serdiukov បានប្រកាសថា៖ រុស្ស៊ីអាចប្រើប្រាស់​កាំជ្រូច​ Iskander ដើម្បីវាយ ស្ទាក់បណ្ដាកាំជ្រូច និងធ្វើអោយអប្រតិកម្មនូវ​ប្រព័ន្ធ​កាំជ្រូចផ្លោងការពារជាតិ NMD របស់អាមេរិក។ លោក Anatoly Serdiukov ​បានអោយ​ដឹងថា៖រុស្ស៊ីក្រើនរំលឹកថា៖​ការ ដំឡើង NMD ឬ “ប្រព័ន្ធ ខែល ម៉ីស្ស៊ីល  ប្រឆាំង ម៉ីស្ស៊ីល ” របស់ NATO នៅទ្វីប អឺរ៉ុប  (AMD)  សុទ្ធតែបង្កការព្រួយបារម្មណ៏យ៉ាងជ្រាល​ជ្រៅ ​ចំពោះ​រុស្ស៊ី ។ លោក Anatoly  Serdiukov អះអាងថា៖​បណ្ដាអាវុធ​នាបច្ចុប្បន្ន ​​របស់រុស្ស៊ី ដូចជា៖ កាំជ្រូច Iskander ​ សុទ្ធតែមាន​លទ្ធភាព​ធ្វើ​អោយអប្រតិកម្មនូវ NMD របស់អាមេរិក។ ប៉ុន្តែ រុស្ស៊ី នៅតែរង់ ចាំការឆ្លើយជាក់ស្ដែង​របស់អាមេរិក អំពីសំណូមពរ របស់រុស្ស៊ី សហប្រតិបត្តិការ ក្នុង បញ្ហាតំឡើង NMD និង AMD នៅទ្វីបអឺរ៉ុប ឬ នាំចេញការធានាខាងច្បាប់ ឬ នយោ បាយ​ អំពី លទ្ធភាព NMD និង AMD នឹងមិនតម្រង់ប្រឆាំង កំលាំងនុយគ្លេអ៉ែរ​យុទ្ធ សាស្ត្រ របស់រុស្ស៊ីទេ៕ រុស្ស៊ីអាចធ្វើអោយអប្រតិកម្មនូវ​ប្រព័ន្ធ​កាំជ្រូចផ្លោងការពារជាតិNMDរបស់អាមេរិក(http://dvt.vn/)