VOV WorldVOV World
រុស្ស៊ីអះអាងគោរពរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន
03/03/2014 08:51
(VOVworld) – ស្ស៊ីគ្មានគោលបំណងរំលោភលើអធិបតេយ្យភាព របស់អ៊ុយក្រែនឡើយនិងគ្មានជនរុស្ស៊ីណាមួយចង់បង្កសង្គ្រាម ជាមួយប្រទេសជិតខាងនោះទេ។
រុស្ស៊ីអះអាងគោរពរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Grigory Karasin (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងកម្មវិធីសន្ទនាលើកាណាល់ទូរទស្សន៍ Russia 1 នាយប់ ថ្ងៃទី ២ មិនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Grigory Karasin បានលើកច្បាស់ថា៖ រុស្ស៊ីគ្មានគោលបំណងរំលោភលើអធិបតេយ្យភាព របស់ អ៊ុយក្រែនឡើយនិងគ្មានជនរុស្ស៊ីណាមួយចង់បង្កសង្គ្រាមជាមួយ ប្រទេសជិតខាងនោះទេ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ រុស្ស៊ីប្រឆាំងជំទាស់ចំពោះសេចក្តីថ្លែងការណាដែលញុះញង់បង្កការខ្វែង គំនិតនិងគំនុំគុំគួនរវាងរុស្ស៊ីនិងអ៊ុយក្រែន ព្រមទាំង គាំទ្រកំលាំងទាំងអស់ ដែលមានសុឆ័ន្ទៈបង្កើនទំនាក់ទំនងទ្វេភាគីផងដែរ។ រុស្ស៊ីបានអះអាងថា៖ បញ្ហាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនអាចដោះស្រាយ បានទាំងស្រុងនិងត្រូវដោះស្រាយនៅផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនដោយ ឈរលើមូលដ្ឋានគោរពផលប្រយោជន៍នៃបណ្ដាសហគន៍ គឺមិនមែនជាការ ចាប់បង្ខំទេ។ នាថ្ងៃដ៏ដែល លើគេហទំព័រ Facebook របស់ខ្លួន នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំនាបច្ចុប្បន្ននៅអ៊ុយក្រែន បានកាន់កប់អំណាចមិនស្រពច្បាប់ ហើយអះអាងថា៖ លោក Viktor Yanukovych នៅជាប្រធានាធិបតីរបស់អ៊ុយក្រែនតាមរដ្ឋធម្មនុញ្ញ។ ចំពោះមុខបំរែបំរួលតានតឹងនៅអ៊ុយក្រែន នាថ្ងៃទី ២ មិនា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សំដៅអំពាវនាវស្វែងរកវិធានការនយោបាយសំរាប់វិបតិ្តនៅប្រទេស អឺរ៉ុបខាងកើតនេះ។ ប្រធានាធិបតីរុស្ស៊ីបានអះអាងថា៖ មូស្គូបានមានប្រតិកម្ម ខណៈដែលសន្តិសុខនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋរុស្ស៊ី ក៏ដូចជា សហគមន៍ជននិយាយភាសាររុស្ស៊ីនៅប្រទេសជិតខាងកំពុងត្រូវគំរាមកំហែង។ ក្រងសួងការបរទេសចិនបានអំពាវនាវឲ្យភាគីទាក់ទិននានានៅអ៊ុយក្រែនប្រតិបត្តិ តាមច្បាប់អន្តរជាតិនិងស្វែងរកវិធានការនយោបាយតាមរយៈការស​ន្ទនា។ ក្នុង ពេលនោះ អាមេរិក អង់គ្លេសនិងបារាំងបាននាំចេញសេចក្តីថ្លែងការដែលមាន ចរិតលក្ខណៈដាក់សម្ពាធដល់ឋានៈជាសមាជិករបស់រុស្ស៊ីក្នុងក្រុមបណ្ដាប្រទេស ឧស្សាហកម្មអភិឌ្ឍន៍ជួរមុខលើសកលលោក (G8) និងសន្និសីទកំពូល  G8 ដែល នឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខនៅទីក្រុង Sochi ។ អាល្លឺម៉ង់បានសង្កត់ធ្ងន់ថា៖ មិនគប្បីបណ្តេញរុស្ស៊ីពី G8 ដោយសារ នេះគឺជាកាណាល់សន្ទនាប្រសិទ្ធិភាព តែមួយគត់រវាងលោកខាងលិចនិងរុស្ស៊ី៕