រុស្ស៊ីអំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការសន្ទនា
08/04/2014 06:47
(VOVworld) – នាថ្ងៃទី ៧ មេសា រដ្ឋមន្ត្រីការបរទេសរបស់ រុស្ស៊ីអាល្លឺម៉ង់និងអាមេរិកបានដំណើការពិភាក្សាតាមទូរស័ព្ទ អំពីវិធានការដោះស្រាយវិបត្តិនៅ អ៊ុយក្រែន។

រុស្ស៊ីអំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនដំណើរការសន្ទនា (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៧ មេសា រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីអាល្លឺម៉ង់និងអាមេរិកបានដំណើការពិភាក្សាតាមទូរស័ព្ទអំពីវិធានការដោះស្រាយវិបត្តិនៅ អ៊ុយក្រែន។តាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ ចំពោះមុខកាលៈទេសៈ ភាពតាន តឹងដែលកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនៅបណ្តាខេត្តភាគខាងកើត អ៊ុយក្រែនសហគមន៍អន្តរជាតិត្រូវជួយឧបត្ថម្ភជាបន្ទាន់ការសន្ទនាប្រជាជាតិ រវាងគណៈបក្សនយោបាយនិងតំបន់ទាំងឡាយក្នុងប្រទេសអឺរ៉ុបខាងកើតនេះ ដោយឈរលើការគោ រពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា។ មូស្គូបានចាត់ទុកថា៖ ការសន្ទនានេះត្រូវបានរៀបចំឡើងតាមរូបសណ្ឋានបើក ទូលាយនិងប្រមូលផ្តុំ ពិភាក្សាអំពីកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងនោះមានការ អនុវត្តយន្តការសហព័ន្ធនៅអ៊ុយក្រែន។ រុស្ស៊ីនិងអាមេរិកបានឯកភាពបន្តខំ ប្រឹងប្រែងសហការជាមួយគ្នាសំដៅ ជំរុញការសន្ទនានេះ។ រីឯកខ្លួនវិញ រដ្ឋមន្ត្រី ការបរទេសអាល្លឺម៉ង លោកFrank Walter Steimenier ត្រៀមខ្លួនជាស្រេច សហការជាមួយការផ្តើមគំនិតរបស់រុស្ស៊ី។ ក្នុងពេលនោះ ស្ថានភាពនៅបណ្តា ខេត្តនៅអ៊ុយក្រែននៅតែប្រព្រឹត្តទៅដ៏ស្មុគស្មាញ៕
Related
More




