VOV WorldVOV World
រុស្ស៊ីអំពាវនាវឲ្យការខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនៅអ៊ុយក្រែនភាគខាងកើត
18/08/2015 08:36
(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៧ សីហា បានអំពាវនាវឲ្យភាគីប្រ យុទ្ធគ្នានានានៅអ៊ុយក្រែនភាគខាងកើតអនុវត្តយ៉ាង ម៉ឺង ម៉ាត់នូវមាត្រាក្នុងកិច្ចព្រមព្រៀងឈប់បាញ់​ Minsk ដែលទទួលបានកាលពីខែ កុម្ភៈឆ្នាំនេះនៅបេឡារុស
រុស្ស៊ីអំពាវនាវឲ្យការខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនៅអ៊ុយក្រែនភាគខាងកើត
កងទ័ពអ៊ុយក្រែន (រូបថត៖AFP) (VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៧ សីហា បាន អំពាវនាវឲ្យភាគីប្រយុទ្ធគ្នានានានៅអ៊ុយក្រែនភាគខាងកើត អនុវត្តយ៉ាងម៉ឺងម៉ាត់នូវ មាត្រាក្នុងកិច្ចព្រមព្រៀងឈប់បាញ់​ Minsk ដែលទទួលបានកាលពីខែ កុម្ភៈឆ្នាំនេះ នៅបេឡារុស ព្រមទាំងស្នើរឲ្យក្រុម “ ប្រទេស Normandy ចំនួន៤” (រួមមានរុស្ស៊ី អ៊ុយក្រែន បារាំងនិងអាល្លឺម៉ង់) ខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតាំងឡើង ជញ្ដើរនៅតំបន់នេះផងដែរ។លោក Sergei Lavrov ក៏បានសង្កត់ ធ្ងន់ជាថ្មីជាម្ដង ទៀតនូវសេចក្ដីអំពាវនាវឲ្យប្រទេសលោកខាងលិចនានា បង្កើនការដាក់សម្ពាធ លើរដ្ឋអំណាចមជ្ឈឹម Kiev ដើម្បីចាប់ផ្ដើមឡើងវិញជំនួបសន្ទនាជាមួយកងកម្លាំង ទាមទារឯករាជ្យនៅតំបន់​ Donbass។អ្នកសង្កេតការណ៍នៃអង្គការសន្តិសុខនិងកិច្ច សហប្រតិបតិ្តការអឺរ៉ុប (OSCE) នៅ អ៊ុយក្រែនភាគខាងកើតក៏បានបញ្ជាក់ថា ស្ថាន ភាពអំពើហឹង្សាកើនឡើង ការវាយ ប្រហារដោយប្រើប្រាស់អាវុធធ្ងន់បានផ្ទុះឡើង ជាបន្តបន្ទាប់ ដែលរំលោភយ៉ាងធ្ងន់ធ្ងរ លើមាត្រាក្នុងកិច្ចព្រមព្រៀង Minsk៕